ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូូវ
ឡានម៉ូតូត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី
ប្រែមុខមាត់ថ្មី លិចក្រោមទឹក។
ឡានម៉ូតូត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី
ប្រែមុខមាត់ថ្មី លិចក្រោមទឹក។
ស្ដាប់មេក្រុងអួត ឮគគ្រេង
ដូចក្មេងស្រែកលេង ឡើងគគ្រឹក
នេះហៅសែនអួត លាន់សន្ធឹក
បែរមើលមកទឹក លិចពេញក្រុង។
ដូចក្មេងស្រែកលេង ឡើងគគ្រឹក
នេះហៅសែនអួត លាន់សន្ធឹក
បែរមើលមកទឹក លិចពេញក្រុង។
ភ្លៀងលិចផ្លូវក្រុង មកពីអ្វី
លុបបឹងលក់ដី ទាំងក្រៅក្នុង
បាំងជាប់ផ្លូវទឹក ឡើងជិតស្លុង
ផ្ទះចៅហ្វាយក្រុង មានលិចអី។
លុបបឹងលក់ដី ទាំងក្រៅក្នុង
បាំងជាប់ផ្លូវទឹក ឡើងជិតស្លុង
ផ្ទះចៅហ្វាយក្រុង មានលិចអី។
មើលជុំវិញស្តាត អូឡាំពិក
អាងស្តុកភ្លៀងលិច ចាក់លុបដី
លក់ខ្ទេចគេសង់ អគារថ្មី
រឿងអីភ្លៀងមិន លិចផ្លូវក្រុង?
អាងស្តុកភ្លៀងលិច ចាក់លុបដី
លក់ខ្ទេចគេសង់ អគារថ្មី
រឿងអីភ្លៀងមិន លិចផ្លូវក្រុង?
រក្សាសិទ្ធិ copyright 4:17 - 4:57 pm Friday July 31, 2015 សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment