ប្រាប់ផ្លូវត្រូវគិត ផ្លូវជិតគួរប្រាប់
បើគេប្រញាប់ កុំប្រាប់ផ្លូវវាង
ផ្លូូវណាស្រួលដល់ ប្រាប់ទៅល្អជាង
គួរប្រាប់ផ្លូវវាង បើស្រួលជាងជិត។
បើគេប្រញាប់ កុំប្រាប់ផ្លូវវាង
ផ្លូូវណាស្រួលដល់ ប្រាប់ទៅល្អជាង
គួរប្រាប់ផ្លូវវាង បើស្រួលជាងជិត។
ផ្លូូវខ្លះជិតមែន តែមានឧបសគ្គ
ជង្ហុកពិបាក ត្រូវចេះពិនិត្យ
ផ្លូវខ្លះទោះឆ្ងាយ ឆាប់ដល់ជាងជិត
ប្រើពេលយល់ពិត ជិត ដល់ក្រោយ ឆ្ងាយ។
ជង្ហុកពិបាក ត្រូវចេះពិនិត្យ
ផ្លូវខ្លះទោះឆ្ងាយ ឆាប់ដល់ជាងជិត
ប្រើពេលយល់ពិត ជិត ដល់ក្រោយ ឆ្ងាយ។
គួរទៅផ្លូវណា ជាផ្លូវសុខសាន្ត
ទោះមានរំខាន លំបាកដល់កាយ
បើផ្លូវជួយជាតិ ចៀសផុតអន្តរាយ
គ្មានអ្វីគួរស្ដាយ ត្រូវហ៊ានលះបង់។
ទោះមានរំខាន លំបាកដល់កាយ
បើផ្លូវជួយជាតិ ចៀសផុតអន្តរាយ
គ្មានអ្វីគួរស្ដាយ ត្រូវហ៊ានលះបង់។
រក្សាសិទ្ធិ copyright rbu_spp 12:12 pm Monday July 20, 2015 សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment