Wednesday, July 20, 2016

51. Poem ‪#‎rbu_859_ជួបនាងមុនគេ‬

20 July 2015 at 11:44
ហេតុអ្វីខ្ញុំជួបនាងមុខគេទៀត បណ្ដាមិត្តច្រើនពាន់នាក់ក្នុង Google? នៅមុននេះ ខ្ញុំបានចូល Google គ្រាន់តែចូលភ្លាមក៏ជួបមុខនាងមុនគេទៀត មើលម៉ោងឃើញ ១០:២២ នាទី។ ខ្ញុំក៏បានសរសេរកំណាព្យខាងក្រោមនេះហើយចេញមក Facebook វិញ។
បន្តិចក្រោយមកខ្ញុំបានចូលមើល Gmail ក្រែងមានអ៊ីមែលពីគ្រូពេទ្យបារាំង ហើយឆៀងចូល Google + ក៏ស្រាប់តែជួបមុខនាងម្ដងទៀត មុនគេទៀត។ ជួនអីជួនម្ល៉េះ មើលម៉ោងបញ្ជាក់ឃើញ ១១:២២ នាទី ឃ្លាតគ្នាមួយម៉ោងគត់។
Puthpong Sao 10:22 AM
ហេតុអ្វីស្រីស្រស់ ខ្ញុំជួបនាង
ទោះខំពង្វាង ខ្លាចនាងថា
ពេលបើក Google ចូលកាលណា
ឃើញតែភក្ត្រា នាងមុនគេ។
អត់យល់មិនយល់ អំពល់ខ្ញុំ
បើកឡើងឃើញម៉ុម មិនយល់ទេ
ពេលចូល Google ជួបមុនគេ
តើកម្មបុព្វេ ឬនិស្ស័យ?
ឬនិស្ស័យកម្ម តាមផ្ដន្ទា
ឲ្យចិត្តក្រំគ្រា រាល់ខែថ្ងៃ
ដូច អូនលក្ខណ៍ វណ្ណា រី ថា គិតសង្ស័យ
និស្ស័យស្នេហ៍កម្ម ចាំរាប់ជាតិ?
រក្សាសិទ្ធិ copyright rbu_spp 11:44 am Monday July 20, 2015 Puthpong Sao

No comments:

Post a Comment