Sunday, July 17, 2016

43. Poem #‎rbu_851_កុំជាន់ឈ្លីជាតិ‬

17 July 2015 at 14:17
កុំ យករឿងជាតិ ជាចំណាប់
កុំ ឲ្យជាតិស្លាប់ រឿងបុគ្គល
កុំ ប្រកាន់បក្ស ទាំងងងល់
កុំ ពារពុំយល់ បក្សលើច្បាប់។
កុំ យកបុគ្គល ស្មើរឿងជាតិ
កុំ គិតបក្សញាតិ ជាតិនឹងស្លាប់
កុំ ប្រកាន់ពួក បំពានច្បាប់
កុំ នាំជាតិស្កាប់ ធ្លាក់អបាយ។
ចង់ ដើម្បីជាតិ ចង់ឲ្យត្រូវ
ចង់ ដើរខុសផ្លូវ នាំអន្តរាយ
ចង់ កាន់ជើងគ្នា ល្ងង់ន្យោបាយ
ចង់ រឿងវែងឆ្ងាយ ជួញទុុក្ខធំ។
ចេះ ឲ្យចេះច្បាស់ ដើម្បីជាតិ
ចេះ កុំការញាតិ ស៊ុមគ្រលុំ
ចេះ ជាន់ឈ្លីច្បាប់ អញជាធំ
ចេះ នេះពិតពុំ ចេះស្អីឡើយ។
បើ បានធ្វើធំ កុំលោភលន់
បើ នៅខ្ពស់តន់ កុំលាត់សើយ
បើ កាន់ការកុំ លួចជាតិឡើយ
បើ ដឹងអស់ហើយ លះទុច្ចរិត។
រក្សាសិទ្ធិ copyright rbu_spp 2:45 pm Friday July 17, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment