Sunday, July 3, 2016

13. Poem #rbu_816_សង្គ្រាមព្រះចន្ទ្រ

#rbu_816_សង្គ្រាមព្រះចន្ទ្រ

១. សង្គ្រាមព្រះចន្ទ្រ អាចឆាបឆេះ
ពឹងលើចំណេះ គូប្រយុទ្ធ
ម្នុស្សពីផែនដី ពុំតក់ស្លុត
ថាសហោះចុះច្យុតិ ពីភពក្រៅ។

២. អង្គការ ណាសា ថតរូបបាន
វិភាគប៉ាន់ស្មាន ដានក្រឡៅ
ចាំងជាប់ពេញរូប ស្រមោលខ្មៅ
រួចដៅគន់គិត ថា"ថាសហោះ"

៣. ថាសហោះមកដល់ ទ្វារផែនដី
មកមានការអ្វី ឬបណ្ដោះ
ពូជអ្នកភពផ្សេង ក្រែងស្លាប់អស់
ប្រឹងរករំដោះ ដល់ចន្ទភព?

៤. ហោះពីភពក្រៅ ឆ្ងាយលានយោជ
វឹងភ្លែតលឿនដូច ប៉ុន្មានយប់
មកដល់ព្រះចន្ទ្រ រួចក៏ឈប់
គិតប៉ងសាងភព ជម្រកនៅ។

៥. ថាសហោះជាហ្វូង មកក្រវែល
មើលទៅពុំដែល ដឹងរាក់ជ្រៅ
ប្រវត្តិមនុស្ស ផែនដីនៅ
អាយតាំងចិត្តទៅ យកព្រះចន្ទ្រ។

៦. គ្មានអ្វីឆ្ងល់ឡើយ បើថាសហោះ
នៅឯនាយសោះ ហោះមកកាន់
មកដល់រកឃើញ ឋានព្រះចន្ទ្រ
នោះច្បាស់ជាក់ស្បាន់ ស្រាវតាមដាន។

៧. ផ្លូវយានអវកាស ម្នុស្សត្រួសត្រាយ
ឆ្លងទៅទាំងផ្សាយ ទុកទាំងដាន
បំផ្លោងបង្ហោះ ប្រាប់ទាំងឋាន
មនុស្សរស់បាន ក្នុងចក្រវាល។

៨. ថាសហោះមកតាម ផ្លូវហ្នឹងហើយ
កុំបាច់ឆ្ងល់ឡើយ ឆ្លងព្រះកាល
មកដល់ឃើញមែន ត្រេកត្រអាល
ឃើញព្រះចន្ទ្រច្រាល គ្មានអ្នកនៅ។

៩. ពន្លឺចាំងដាល ពីផែនដី
ចុះតើហេតុអ្វី គេមិនទៅ
តាំងជាផែនភព សម្រាប់នៅ
បើគិតឲ្យជ្រៅ ចេះមិនដល់។

១០. អ្នកភពថាសហោះ អាចគិតច្នេះ
ខ្លួនប្រើតម្រិះ ម្នុស្សនៅឆ្ងល់
យកឋានព្រះចន្ទ្រ សាងជាផល
ផែនភពតម្កល់ ជីវិតថ្មី។

រក្សាសិទ្ធិ copyright rbu_spp 1:57  pm Saturday July 4, 2015 Sao Puthpong Sao
...

No comments:

Post a Comment