Wednesday, July 20, 2016

49. Poem ‪#‎rbu_857_ខ្មែរប្រែធាតុ‬

20 July 2015 at 08:58
១. ឱ ខ្មែរប្រែធាតុ ភ្លេចជាតិឯង
ដំបងសម្ញែង ចាំសំពង
ឥរិយាបថនេះ ពិតខុសឆ្គង
ម្ដេចគិតរំលង ជាតិឯងសោះ។
២. រឿងយួនយកដី អ្នកព្រំដែន
ចុកចាប់អួលណែន ឃើញស្រស់ៗ
ដឹងច្បាស់ជាងអ្នក ណាទាំងអស់
ដេកនឹកស្រណោះ ដីយួនយក។
៣. ឃើញយួនយកដី គួរព្រួតគ្នា
តែនេះបែរជា ចាំតែរក
វាយសំពងខ្មែរ ណាហ៊ានមក
ចង់ឃើញយួនយក ដីត្រង់ណា។
៤. យួនបំពុលខ្មែរ ឲ្យស្អប់ខ្មែរ
ប្រើល្បិចបង្វែរ ឲ្យសក្ដា
បន្តុុបតំណែង សូកតណ្ហា
ខ្មែរភ្លេចដូនតា ឃើញជាក់ស្ដែង។
៥. ដឹកនាំឲ្យរាស្ត្រ ឈ្លោះទាស់គ្នា
ស្អប់ចងវេរា នឹងជាតិឯង
អំពើអស់នេះ ព្រះសម្ដែង
នរកមិនក្រែង ជាតិក្រោយទេ។
៦. ខ្មែរឈ្លោះសម្ញែង យួនឈរមើល៍
ថា"ខ្មែរខ្លះភ្លើ" ចាញ់បោកគេ
ងាកខាំខ្មែរឯង ថោកម្ល៉េះទេ
សមតែយួនជេរ "ខ្មែរខ្លះល្ងង់"។
៧. នេះហើយហេតុផល ដីខ្មែររួញ
ខ្មែរជួញជម្លោះ យួនញុះញង់
ឲ្យខ្មែរស្អប់ខ្មែរ ពីយូរលង់
ថែដីម្ដេចគង់ យួនប្រើបាន។
រក្សាសិទ្ធិ copyright rbu_spp 10:00 am Monday July 20, 2015 សៅរ៍ ពុធពង្សPuthpong Sao
<iframe src="https://www.facebook.com/plugins/post.php…" width="500" height="645" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true"></iframe>

No comments:

Post a Comment