ខ្មែរអើយអើយខ្មែរ បើធ្វើពូកែ
កុំឈ្លោះជាតិឯង មើលជាតិយើងមើល៍
ដីតូចឃើញស្ដែង ជិតខាងមិនក្រែង
លូកលេបមិនឈប់។
ឯមេដឹកនាំ
ត្រូវគិតឱ្យមាំ កុំអំណាចងប់
អួតឯងពូកែ បង្ក្រាបមិនឈប់
គិតតែសេពគប់ ឈ្មួញមានបរទេស។
ក្រែងរាស្ត្រលួចជេរ ស្រែកថ្កោលខ្មាសគេ
កាន់ឫកក្រអេស ធ្វើបាបរាស្ត្រឯង
ពាសពេញប្រទេស ដឹកនាំកើតធ្វេស
បរទេសមើលងាយ។
និយាយរឿងត្រូវ
មាត់ល្អជាផ្លូវ កុំជេររាយមាយ
ពូជខ្មែរតែមួយ ក្រែងគេនិយាយ
ខ្មែរចូលចិត្តងាយ ឲ្យលុយទិញក្បាល។
កុំឈ្លក់វង្វេង លួចជាតិប្រជែង
រាស្ត្រលែងឈឺឆ្អាល នោះខ្មែរអន្តរ(អណ្ដរ)
នៅក្រហេលហាល ជាតិក៏អស់កាល សង្គ្រោះបានហើយ។
កុំឈ្លោះជាតិឯង មើលជាតិយើងមើល៍
ដីតូចឃើញស្ដែង ជិតខាងមិនក្រែង
លូកលេបមិនឈប់។
ឯមេដឹកនាំ
ត្រូវគិតឱ្យមាំ កុំអំណាចងប់
អួតឯងពូកែ បង្ក្រាបមិនឈប់
គិតតែសេពគប់ ឈ្មួញមានបរទេស។
ក្រែងរាស្ត្រលួចជេរ ស្រែកថ្កោលខ្មាសគេ
កាន់ឫកក្រអេស ធ្វើបាបរាស្ត្រឯង
ពាសពេញប្រទេស ដឹកនាំកើតធ្វេស
បរទេសមើលងាយ។
និយាយរឿងត្រូវ
មាត់ល្អជាផ្លូវ កុំជេររាយមាយ
ពូជខ្មែរតែមួយ ក្រែងគេនិយាយ
ខ្មែរចូលចិត្តងាយ ឲ្យលុយទិញក្បាល។
កុំឈ្លក់វង្វេង លួចជាតិប្រជែង
រាស្ត្រលែងឈឺឆ្អាល នោះខ្មែរអន្តរ(អណ្ដរ)
នៅក្រហេលហាល ជាតិក៏អស់កាល សង្គ្រោះបានហើយ។
No comments:
Post a Comment