Wednesday, July 27, 2016

69. Poem ‪#‎rbu_678_កេរកាលរៀបការ‬





27 July 2002
(បទ ៤ឃ្លា ៥-៦ព្យាង្គ)
កាលអើយ កាលនោះណា
ខែកក្កដា ម្ភៃប្រាំពីរ
ថ្ងៃសៅរ៍ ២០០២
ញាតិមូលមីរ ពិធីយើង។
ខ្លះហៅ ថារៀបការ
ខ្លះទៀតណា បង្វិលភ្លើង
ពពិល ទំនាមយើង
ពរស័ព្ទអឺង កងសិរី។
អរគុណ លោកមេបា
ចៅមហា ទាំងប្រុសស្រី
ញាតិមិត្ត ជុំសួស្ដី
ស្ម័គ្រមេត្រី ជួយអបអរ។
អរគុណ ទាំងអ្នកភ្លេង
ផ្នួងចាស់ក្មេង អ្នកកំដរ
ប្រុសស្រី ស្រស់បវរ
ដោយស្មោះសរ ទាំងសព្វចិត្ត។
ប្រុសស្រី ជាគូគ្នា
ដល់វេលា ជាកំហិត
ជួបគូ ប្រចាំចិត្ត
នេះព្រោះដ្បិត លោកជីវិត។
(បទ ៤ឃ្លា ៧ព្យាង្គ)
ប្រុសស្រីគូគ្នា លើលោកនេះ
គ្មានស្រីប្រុសម្ល៉េះ លោកសូន្យពិត
ស្នេហាស្រីប្រុស រឿងជីវិត
តពូជមនុស្សពិត ដល់សព្វថ្ងៃ។
ក្រៅពីស្នេហា នៃស្រីប្រុស
ជម្រាបត្រង់ចុះ គឺនិស្ស័យ
ប្រុសស្រីដៃគូ ស្ម័គ្ររួមដៃ
សាងលោកស៊ីវីល័យ អភិវឌ្ឍ៕
© rbu_spp Dec 2014, Puthpong Sao

No comments:

Post a Comment