នេះឃើញច្បាស់ស្រុក យើងខុសគេ
មើលមិនឃើញទេ អ្នកតន្ត្រី
ទាំងអ្នកនិពន្ធ ឬកវី
បានមុខឡើងល្បី អ្នកចម្រៀង។
មើលមិនឃើញទេ អ្នកតន្ត្រី
ទាំងអ្នកនិពន្ធ ឬកវី
បានមុខឡើងល្បី អ្នកចម្រៀង។
គេថាមិនឲ្យ កូនអ្នកភ្លេង
ដឹងតែដើរលេង ការមិនទៀង
សប្បាយផឹកស៊ី តែរាំច្រៀង
អ្នកផ្ទះស៊ីសៀង ប្រហុកទាំ។
ដឹងតែដើរលេង ការមិនទៀង
សប្បាយផឹកស៊ី តែរាំច្រៀង
អ្នកផ្ទះស៊ីសៀង ប្រហុកទាំ។
គេថាអ្នកភ្លេង ខ្ជិលធ្វើការ
ម្នុស្សមិនបានការ ដើរច្រៀងរាំ
ប្រពន្ធកូនរស់ ពិបាកទ្រាំ
អ្នកភ្លេងច្រៀងរាំ រស់មួយគែ. ..
ម្នុស្សមិនបានការ ដើរច្រៀងរាំ
ប្រពន្ធកូនរស់ ពិបាកទ្រាំ
អ្នកភ្លេងច្រៀងរាំ រស់មួយគែ. ..
អ្នកភ្លេងស្រុកគេ កាលណាល្បី
ក្លាយជាសេដ្ឋី ចំណង់គេ
មិនហាមឃាត់កូន ហាត់ភ្លេងទេ
និស្ស័យបុព្វេ គេលើកតាំង។
ក្លាយជាសេដ្ឋី ចំណង់គេ
មិនហាមឃាត់កូន ហាត់ភ្លេងទេ
និស្ស័យបុព្វេ គេលើកតាំង។
នៅក្រុងប៉ារីស៍ នាង Zaza
សេដ្ឋីធីតា ល្បីឈ្មោះខ្លាំង
ឪពុកមិនឃាត់ កូនបារាំង
ចិត្តតាំងរៀនភ្លេង ទោះខ្លួនស្រី។
សេដ្ឋីធីតា ល្បីឈ្មោះខ្លាំង
ឪពុកមិនឃាត់ កូនបារាំង
ចិត្តតាំងរៀនភ្លេង ទោះខ្លួនស្រី។
ជាកូនស្រីទោល សេដ្ឋីពិត
នាងផ្ញើជីវិត នឹងតន្ត្រី
កសាងកេរ្តិ៍ឈ្មោះ ខ្លនឯងល្បី
ក្លាយខ្លួនសេដ្ឋី ទ្រព្យញើសឯង។
នាងផ្ញើជីវិត នឹងតន្ត្រី
កសាងកេរ្តិ៍ឈ្មោះ ខ្លនឯងល្បី
ក្លាយខ្លួនសេដ្ឋី ទ្រព្យញើសឯង។
រក្សាសិទ្ធិ copyright rbu_spp 8:57 am Thursday July 16, 2015 សៅរ៍ ពុធពង្ស Sao Puthpong Sao
No comments:
Post a Comment