កិន្នរពត់ពែន បង្អួតរាង
កាយឃ្វាងមៀងងាក ត្រគាកក្លំ
មើលពីចំហៀង ក៏ឃើញសម
ពេលងាកភ័ក្ត្រចំ សណ្ដំចិត្ត។
កាយឃ្វាងមៀងងាក ត្រគាកក្លំ
មើលពីចំហៀង ក៏ឃើញសម
ពេលងាកភ័ក្ត្រចំ សណ្ដំចិត្ត។
កែវកិន្នរី ដូចស្រីសួគ៌
ពស្ត្រាព័ទ្ធតួ ពេញប្រណិត
ដូចនាងអប្សរ ពីតុសិត
យាងមកសណ្ឋិត នៅអង្គរ។
ពស្ត្រាព័ទ្ធតួ ពេញប្រណិត
ដូចនាងអប្សរ ពីតុសិត
យាងមកសណ្ឋិត នៅអង្គរ។
ពុំទាស់មិនទើស ពេញចិន្តា
គាប់ទាំងនេត្រា គន្ធីងងរ
កែវរាំទន្ទែង មៀងងាកមក៍
ដូចឆក់ឆាបយក៍ ព្រលឹងខ្ញុំ។
គាប់ទាំងនេត្រា គន្ធីងងរ
កែវរាំទន្ទែង មៀងងាកមក៍
ដូចឆក់ឆាបយក៍ ព្រលឹងខ្ញុំ។
ហោះទៅសេពមន្ត ដល់ឋានសួគ៌
វឹងឡើងយោងយួរ តោងស្បៃម៉ុម
ឃើញចក្រវាល សែនសុខុម
សំណាងអ្វីខ្ញុំ បានស្គាល់នាង។
វឹងឡើងយោងយួរ តោងស្បៃម៉ុម
ឃើញចក្រវាល សែនសុខុម
សំណាងអ្វីខ្ញុំ បានស្គាល់នាង។
12:12 am Tuesday July 28, 2015
No comments:
Post a Comment