Tuesday, July 12, 2016

29. Poem #rbu_835_នំ


ដាក់ឈ្មោះតាមរាង
តាមរូបជាជាង
តាមធាតុួបន្សំ
តាមឃើញនឹងភ្នែក ...
ទើបឈ្មោះមិនចំ
នាំឲ្យច្រឡំ
ពុំសមធាតុពិត។
ដូចនំបញ្ចុក
ទោះទាររំអុក
ឲ្យបញ្ចុកពិត
ទទួចដល់ងាប់
មុខតែអត់លិឍ
ទោះឈ្មោះវាពិត
ជានំបញ្ចុក។
នំពងទន្សង
ស្ករសស្រោបផង
ពងក្នុងសំបុក
ជាឈ្មោះប្រដូច
របស់អ្នកស្រុក
គិតងាយស្រណុក
នាំចិត្តចង់ភ្លក្ស។
រីឯនំក្រូច
មើលទៅមិនដូច
ផ្លែក្រូចដាក់លក់
គ្រាន់តែប្រៀបធៀប
ពោះកូរវីវក់
បានហូបហើយជក់
ចម្ងាញ់ប្លែកមាត់។
ចំពោះនំប៉័ង
ហៅតាមបារាំង
រត់មាត់ចាំស្ទាត់
ពុំមែនប៉័ងប្រាវ
បែកមុខឈាមមាត់
ឬជើងធាក់ទាត់
ប៉័ងឮម៉ាំងឡើយ។
រក្សាសិទ្ធិ copyright rbu_spp Sunday July 12, 2015 Sao Puthpong Sao

No comments:

Post a Comment