១. 'សុខ'ខ្លះមិនសុខ ដូចពាក្យថា
'សុខ'នោះប្រើការ ក្នុងន័យផ្សេង
គឺជាការពិត មិនថាលេង
'សុខៗ'បែកឆ្វេង ផ្សេងន័យគ្នា។
'សុខ'នោះប្រើការ ក្នុងន័យផ្សេង
គឺជាការពិត មិនថាលេង
'សុខៗ'បែកឆ្វេង ផ្សេងន័យគ្នា។
២. សុខនេះពីរត្រួត តែ'ពុំសុខ'
ទោះពុំវិតុក្ក ឬ'ពុំជា'
'សុខៗ'មានន័យ របស់វា
ពិបាកពណ៌នា ន័យឲ្យចំ។
ទោះពុំវិតុក្ក ឬ'ពុំជា'
'សុខៗ'មានន័យ របស់វា
ពិបាកពណ៌នា ន័យឲ្យចំ។
៣. លើកឧទាហរណ៍ មកបំភ្លឺ
"'សុខៗ'ខ្ញុំឈឺ ដូចគេដំ"
"'សុខៗ'ជេរខ្ញុំ ថាច្រឡំ"
"'សុខៗ'ពុំសម តាហំស្លាប់់"។
"'សុខៗ'ខ្ញុំឈឺ ដូចគេដំ"
"'សុខៗ'ជេរខ្ញុំ ថាច្រឡំ"
"'សុខៗ'ពុំសម តាហំស្លាប់់"។
៤. 'សុខៗ'ពាក្យនេះ ផ្សេងស្រលះ
មានន័យឃើញច្បាស់ ពិបាកប្រាប់
តាមបរិបទ យល់ន័យស័ព្ទ
'សុខៗ'គួរស្ដាប់ ចែកប្រាប់គ្នា។
មានន័យឃើញច្បាស់ ពិបាកប្រាប់
តាមបរិបទ យល់ន័យស័ព្ទ
'សុខៗ'គួរស្ដាប់ ចែកប្រាប់គ្នា។
៥. 'សុខ'មានន័យ'ស្រួល' បើប្រើទោល
ដាក់លេខទោចូល 'សុខៗ'ជា
'គ្មានហេតុផលសោះ' ខុសញាតិវា
'សុខ-'ពីរអង្គា ញាតិសាច់ឆ្ងាយ។
ដាក់លេខទោចូល 'សុខៗ'ជា
'គ្មានហេតុផលសោះ' ខុសញាតិវា
'សុខ-'ពីរអង្គា ញាតិសាច់ឆ្ងាយ។
រក្សាសិទ្ធិ copyright rbu_spp 12:34 am Saturday July 11, 2015 SaoPuthpong
No comments:
Post a Comment