ទទឹមបេះដូង ត្បូងគូស្នេហ៍
ព្រាបសចាំថែ ជាកសិណ
យើងបានជួបគ្នា ដូចសុបិន
គាប់ចិត្តមាសឆ្អិន មួយជីវិត។
ព្រាបសចាំថែ ជាកសិណ
យើងបានជួបគ្នា ដូចសុបិន
គាប់ចិត្តមាសឆ្អិន មួយជីវិត។
កុលាបឆ្លាក់ដិត ស្និទ្ធក្នុងស្នេហ៍
ទទឹមផ្ដាំផ្ដែ សច្ចាពិត
គូគាប់ហឫទ័យ នៅនែបនិត្យ
ពេញមួយជីវិត ចិត្តភក្ដី។
ទទឹមផ្ដាំផ្ដែ សច្ចាពិត
គូគាប់ហឫទ័យ នៅនែបនិត្យ
ពេញមួយជីវិត ចិត្តភក្ដី។
ព្រាបសចាំគូ យូរចិត្តចាំ
មកតាមបណ្ដាំ ពាក្យស្រស់ស្រី
អូនអើយឆាប់មក កល្យាណី
បងចាំពិសី អន្ទះសា។
មកតាមបណ្ដាំ ពាក្យស្រស់ស្រី
អូនអើយឆាប់មក កល្យាណី
បងចាំពិសី អន្ទះសា។
រក្សាសិទ្ធិ copyright rbu_spp 5:32 pm Monday July 27, 2015 សៅរ៍ ពុធពង្ស Puthpong
Photo.Irina Nedostupova

No comments:
Post a Comment