Thursday, July 28, 2016

73. Poem ‪#‎rbu_871_កំណាព្យភ្លេចឈ្មោះ‬

28 July 2015 at 08:54
នេះគឺរូបនាង ចន្ទ រ័ត្ន ដែលខ្ញុំចូល Google អំបាញ់មិញឃើញទៀត។
ព្រឹកមិញខ្ញុំបានចេញពី Facebook ឆៀងចូល Google រកជួបកវីបារាំងម្នាក់ដែលស្គាល់គ្នាពីឆ្នាំ២០១១ លោក Fabien Todescato ឃើញគាត់ like កំណាព្យខ្ញុំ Sleep in Thought អំពី ទស្សនៈព្រះពុទ្ធ ដែល share រូបកំណាព្យគាត់។ ពេលចេញមកវិញ ម៉ោង ៨:៤៩នាទី ក៏ឃើញរូបមួយរបស់នាង popup។ ខ្ញុំបាន scroll មើលក៏ឃើញរូបនេះ។
ចិត្តអើយកុំដាក់ ឆ្វាក់ចងអារម្មណ៍
នាងងាកមៀងចំ តែវង់ភក្ត្រា
លង្វែកដើមទ្រូង ផ្អៀងឆៀងកាយា
សណ្ដំនេត្រា ប្រុសៗគ្រប់គ្នា។
...
កាលប៉ុន្មានឆ្នាំមុន ពេលខ្ញុំប្រើ Google ដំបូង មុនខ្ញុំមកមើល Facebook ខ្ញុំបានឃើញនាងហើយសួរថា ក្រែងនាងមានឈ្មោះថា ហ៊ិន ចន្ទនីរ័ត្ន ទេឬអី? នាងមិនបានបដិសេធទេ។ កាលនោះខ្ញុំបានសរសេរកំណាព្យមួយក្នុង status នាង។ ប៉ុន្មានខែក្រោយមក ខ្ញុំបានឃើញនាងម្ដងទៀត ខ្ញុំបានសរសេរចម្រៀងមួយបទទៀត។ ចម្រៀងនោះមានអត្ថន័យប្រហែលជាដូចអាចកួចព្រលឹងអ្វីមិនដឹង "បើបានអូនធ្វើម្ដាយកូន"។
អ្នកដែលបានសិក្ដាអំពីអក្សរសិល្ប៍បស្ចិមប្រទេស ប្រហែលជាអាចជ្រាបហើយថាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ សម្រស់ស្រីអាចធ្វើឲ្យចក្រភពក្រឡាប់ចាក់ធ្លាក់ចូលក្នុងចម្បាំង។ ព្រះនាង Cléopâtre អធិរាជនីនៃចក្រភព អេហ្ស៊ីបបុរាណ មានសម្រស់ "ច្រមុះព្រះនាងស្រួចវែង" ទាក់ទាញឲ្យអធិរាជរ៉ូម៉ាំងលើកទ័ពមកច្បាំងយកទៅធ្វើជាអធិរាជនីរ៉ូម៉ាំង។ ហើយអធិរាជរ៉ូម៉ាំងពីរអង្គទៀតដែលឡើងកាន់អំណាចបន្តគ្នាបានយកព្រះនាងជាអធិរាជនីទៀត។
Voltaire (?) អ្នកនិពន្ធបារាំងដ៏ល្បីល្បាញ បានសរសេរអំពីព្រះនាង Cléopâtre ថា "Si son nez avait été plus long, elle aurait pu changer le monde " មានន័យថា "បើច្រមុះព្រះនាងវែងជាងនេះនោះ ព្រះនាងប្រហែលជាអាចផ្លាស់ប្ដូរពិភពលោកបាន"

No comments:

Post a Comment