១. ភរិយាមានបី
កបកល្យាណី
ឬក៏យ៉ាងណា
'មួយ' ពេលឃើញប្ដី
កាន់សព្វកិច្ចការ
នាងដាក់កាយា
ជួយការងារប្ដី។
កបកល្យាណី
ឬក៏យ៉ាងណា
'មួយ' ពេលឃើញប្ដី
កាន់សព្វកិច្ចការ
នាងដាក់កាយា
ជួយការងារប្ដី។
២. មិនកេងប្ដីប្រើ
ចិត្តគាប់ប្រសើរ
សមខ្លួនជាស្រី
ចិត្តស្មោះនឹងគ្នា
ទោះគ្រាទុក្ខអ្វី
យល់គាប់នឹងប្ដី
សិរីសុខសាន្ត។
ចិត្តគាប់ប្រសើរ
សមខ្លួនជាស្រី
ចិត្តស្មោះនឹងគ្នា
ទោះគ្រាទុក្ខអ្វី
យល់គាប់នឹងប្ដី
សិរីសុខសាន្ត។
៣. 'ឯ ពីរ' សោតណា
ឃើញប្ដីធ្វើការ
ប្រាប់ទៅសម្រាន្ត
ទុកឲ្យអូូនធ្វើ
ការគេហដ្ឋាន
មិនធ្ងន់ប៉ុ្មន្មាន
ការងារច្នេះឯង។
ឃើញប្ដីធ្វើការ
ប្រាប់ទៅសម្រាន្ត
ទុកឲ្យអូូនធ្វើ
ការគេហដ្ឋាន
មិនធ្ងន់ប៉ុ្មន្មាន
ការងារច្នេះឯង។
៤. នាងមិនទម្រន់
កិច្ចការស្រាលធ្ងន់
ក្នុងផ្ទះសំបែង
រហ័សរវាស
រ៉ាប់រងតែឯង
ធ្វើមិនខ្វល់ក្រែង
មិនត្អូញនឿយហត់។
កិច្ចការស្រាលធ្ងន់
ក្នុងផ្ទះសំបែង
រហ័សរវាស
រ៉ាប់រងតែឯង
ធ្វើមិនខ្វល់ក្រែង
មិនត្អូញនឿយហត់។
៥. ប្រភេទ 'ទីបី'
បើលោឃើញប្ដី
មកជួយប្រាកដ
ពន្លែងការចោល
ទៅប្រាជ្ញឥតបទ
ខុសបែបកំណត់
អត់រវល់ការ។
បើលោឃើញប្ដី
មកជួយប្រាកដ
ពន្លែងការចោល
ទៅប្រាជ្ញឥតបទ
ខុសបែបកំណត់
អត់រវល់ការ។
៦. នាងទៅប្រាជ្ញប្រែ
ប្រាប់អ្នកខាងក្បែរ
អួតខ្លួនអស្ចារ្យ
ថាប្រើប្ដីបាន
មិនថាស្មើណា
ទោះអ្នកផងថា
ទុកប្ដីបម្រើ។
ប្រាប់អ្នកខាងក្បែរ
អួតខ្លួនអស្ចារ្យ
ថាប្រើប្ដីបាន
មិនថាស្មើណា
ទោះអ្នកផងថា
ទុកប្ដីបម្រើ។
៧. ពោលខាងលើនេះ
វិចារណ៍ត្រិះរិះ
តែក្នុងដំណើរ
កិច្ចការនៅផ្ទះ
គួរគាប់ប្រសើរ
លុះណាតែបើ
ចេះជួយការគ្នា។
វិចារណ៍ត្រិះរិះ
តែក្នុងដំណើរ
កិច្ចការនៅផ្ទះ
គួរគាប់ប្រសើរ
លុះណាតែបើ
ចេះជួយការគ្នា។
រក្សាសិទ្ធិ copyright rbu_spp 11:02 am Saturday July 11, 2015 Puthpong Sao
Photo Poem reading event at Java Cafe
Photo Poem reading event at Java Cafe
No comments:
Post a Comment