Sunday, July 10, 2016

24. Poem #‎rbu_829_ឧកញ៉ាបិសាច‬


១. តើនាងខុសអ្វី
បើទាស់សម្ដី
ធ្ងន់ស្រាលម្ដេចម្ដា
ចាំបាច់ទាត់ធាក់
សាហាវជាងខ្លា
សាមាន្យឫស្យា
ឧកញ៉ាបិសាច។
២. តើគេអាងអ្វី
អួតខ្លួនសេដ្ឋី
ឫកជួកោងកាច
ឬអាងដុល្លារ
ថាឫទ្ធិ៍អំណាច
ក្អេងក្អាងកំណាច
មិនខ្លាចខ្នោះគុក?
៣. ឃោរឃៅព្រៃផ្សៃ
អាងជើងអាងដៃ
ក្ដៅក្រពុលមុខ
មោហ៍បាំងងងឹត
ភ្លេចគិតរឿងគុក
ហិង្សានាំទុក្ខ
ទោសគុកចាំស្រេច។
៤. មើលវីដេអូ
មុខនាងហើមពោរ
ស្នាមជាំសព្វសាច់
សល់លីអូខ្លី
ឈាមហូរស្បែកដាច់
ចុកស្ទើរប្រកាច់
ក្រោមជើងឧកញ៉ា។
៥. ចាំមើលផ្លវច្បាប់
គេអាចតាមចាប់
ចូលតុលាការ
កាត់ទោសដាក់គុក
ឬមួយដុល្លារ
អាចជួយឧកញ៉ា
ជាន់ឈ្លីលើច្បាប់?
រក្សាសិទ្ធិ rbu_spp 5:55 pm Friday July 10, 2015 Sao Puthpong Sao

No comments:

Post a Comment