Friday, July 15, 2016

37. Poem ‪#‎rbu_846_កំពប់តែអុង‬

15 July 2015YouTube
១. កំពប់តែអុង រឿងប្រវត្តិ
ខ្មែរចាំរត់មាត់ ពីចិត្តចារ
ឈឺចាប់នឹងយួន ចោរឫស្យា
ចាប់ខ្មែរដូនតា ប្រហារដុត។
២. ដុតកប់ទាំងរស់ ត្រឹមៗក
ខ្មែររើត្រដរ ក្ថៅបំផុត
ក្បាលខ្មែរបីមុំ ចង្ក្រានដុត
ខ្មែរណាមិនស្លុត ក្ដៅលើសភ្លើង។
៣. វាដាំខ្ទះទឹក លើក្បាលខ្មែរ
ដុតដាំឆុងតៃ ឲ្យ'អុងលើង'
ពេលក្ដៅខ្មែររើ ឆេះក្នុងភ្លើង
យួនវាស្រែកវ៉ឺង "វើយកុំហ្អឺ"។ /ហ្អឺ ពាក្យយួននិយាយខ្មែរ = រើ/
៤. "កំពប់តែអុង" តែអញដាំ
"ពួកហ្អ៊ែងត្ហូវចាំ អាស្ម៊ែរល្ងើ" /ត្ហូវ = ត្រូវ, ស្ម៊ែរ = ខ្មែរ/
"កំពប់តែអាន់ នៅពីលើ"
ខ្មែររើភ្នែកស្លឺ ភ្លើងឆេះឆេវ។
៥. សក់ឆេះផ្សែងទ្រុល ក្លិនឆ្ងៀមឆ្ងិត
សាច់ឆេះរួញខិត ខើចមាត់កេវ
យួនទះដៃហ៊ោ សើចក្រេវៗ
ស្ទុះវេវបុករុក មុខខ្មែរទៀត។
៦. បុកជ្រុចឈាមច្រាល ក្រាលលើដី
ចោរ"យួនស្រកី យឿ"ពុតស្នៀត
សើចហ៊ោសប្បាយ រលាក់ទៀត
បៀនបៀតប៉ងផ្ដាច់ ពូជសូន្យសុង។
៧. ខ្មែរស្រែកឈឺចាប់ មុនស្លាប់រួញ
ប្រឹងស្រែកទំនួញ រឿង"តែអុង"
ផ្ដាំកូនថាដី យួននៅហ្នុង
កូនប្រុងប្រើប្រៀប យកមកវិញ។
៨. ប្រាប់កូនតចៅ ណាកូនណា៎
"តែអុង"កថា ត្រូវទន្ទេញ
ជាតិខ្មែរកុំភ្លាត់ ឲ្យយួនទិញ
បើភ្លេចវាវិញ "ខ្មែរ" ប្រែ "ស្ម៊ែរ"។
៩. នេះរឿងខ្មែរក្រោម ខ្មែរត្រូវចាំ
កូនអើយបណ្ដាំ ជាតិយើងខ្មែរ
"សណ្ដរមេគង្គ" ឪផ្ដាំផ្ដែ
កេរយើងជាតិខ្មែរ ជាម្ចាស់ដី។
រក្សាសិទ្ធិ copyright rbu_spp Wednesday July 15, 2015 សៅរ៍ ពុធពង្ស SaoPuthpong Sao
The history of Khmer Krom. Our land, our people, and the struggle for freedom. Justice will prevail.

No comments:

Post a Comment