Saturday, July 9, 2016

19. Poem #rbu_826_មនុស្សស្អប់គ្នា_ព្រោះហេតុអ្វី?

មើលវីដេអូខាងក្រោម នឹកអនិច្ខាខ្មែរ

១. មនុស្សស្អប់គ្នា ដោយសារអ្វី?
ទាត់ពុំប្រណី ព្រួតធាក់ផង
ដាល់វាយសំពង នឹងដំបង
លោតច្រំជាន់ផង តាមកំហឹង។

២. ឱ លោកចោរអើយ ដឹងហើយតើ
ពុំសមឡើយបើ ធ្ងន់ដល់ម្ល៉ឹង
លួចគេគេទាន់ វាយ៉ាងហ្នឹង
ក្រោយៗត្រូវដឹង និងឈប់លួច។

៣. ទ្រព្យគេរគេរក ដោយញើសឈាម
ពេលបាត់ទ្រព្យភ្លាម ចិត្តក្ដៅព្រួច
ថាបើតាមទាន់ ចាប់ក្របួច
មិនឲ្យរត់រួច វាយសំពង។

៤. ចោរឈឺចុកចាប់ ពុំហ៊ានស្រែក
ពុំហ៊ានប្រកែក លើកដៃរង
ននៀលលើដី ជើងព័ន្ធគង
ពេលគេសំពង រងពុំជាប់។

៥. លួចគេកើតទោស ឈឺដំណំ
គេទាត់ធាក់ដំ ចោរអភ័ព្វ
ដង្ហើមចង្រឹត វិះនឹងងាប់
ខ្លួនចោរពុំគាប់ សង្គមស្អប់។

៦. សង្គមកើតចោរ ពីអបាយ
ល្បែងផងទាំងឡាយ ឃើញទាំងសព្វ
ស៊ីសង ភ្នាល់ ស្រា មានមួយចប់
ច្បាប់កប់ទុកចោល ឥតអសារ។

៧. មនុស្សស្អប់គ្នា តើព្រោះអ្វី?
សង្គមខ្វះក្ដី ស្មោះមេត្តា
មកពីចែកផល ខ្វះតម្លា
អ្នកណា ធំ-មាន ស៊ីចាក់ច្រាស។

៨. គេស៊ីធ្វើមាន ទ្រព្យលួចជាតិ
ក្រុមបក្សពួកញាតិ ឫកច្រឡាស
សម្ញែងចេញតួ ថ្លើងតែផ្ដាស
អ្នកក្ររស់ខ្វះ ចាំគេសល់។

៩. បើគេនឹកឃើញ គេបោះឲ្យ
រំលស់ឃ្លានដោយ តប់ប្រមល់
ឆ្លងយប់ព្រួយព្រឹក ដេកខ្វាយខ្វល់
បន់ចាំឲ្យដល់ បានត្រូវឆ្នោត។
...
រក្សាសិទ្ធិ copyright rbu_spp 12:34 pm Thursday July 9, 2015 Sao Puthpong Sao

<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSocial.News.168%2Fvideos%2F1455073851453266%2F&show_text=0&width=560" width="560" height="315" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>

No comments:

Post a Comment