ពីដើម ...
បុណ្យសក្ដិតំណែង ដេញតាមចំណេះ
សញ្ញាបត្រចេះ ខុសពីឥឡូវ
បុណ្យសក្ដិតំណែង ដេញតាមចំណេះ
សញ្ញាបត្រចេះ ខុសពីឥឡូវ
ឥឡូវ ...
សញ្ញាបត្រចេញ តាមថ្នាក់តម្រូវ
ឡើងធំចាំផ្លូវ ទៅរៀនតាមក្រោយ។
សញ្ញាបត្រចេញ តាមថ្នាក់តម្រូវ
ឡើងធំចាំផ្លូវ ទៅរៀនតាមក្រោយ។
'សញ្ញាប័ត្របក្ស' ឡើងសក្ដិលឿនឆាប់
ទោះចំណេះយ៉ាប់ ខ្សែស្រាប់បណ្ដោយ
'សញ្ញាប័ត្រចេះ' គេទុកនៅក្រោយ
ឫទ្ធិ៍ជាតិចុះខ្សោយ ដោយសាររឿងហ្នឹង។
ទោះចំណេះយ៉ាប់ ខ្សែស្រាប់បណ្ដោយ
'សញ្ញាប័ត្រចេះ' គេទុកនៅក្រោយ
ឫទ្ធិ៍ជាតិចុះខ្សោយ ដោយសាររឿងហ្នឹង។
អ្នកចេះស្ទើរៗ បានឡើងធ្វើធំ
ខ្សែបក្សនិយម មិនបាច់ខំប្រឹង
ទាញអ្នកចេះអែប ញាត់ស្នៀតរឹងប៉ឹង
ទោះអួតគេដឹង 'ល្ងង់' ធំ - ប្រើ'ចេះ'។
ខ្សែបក្សនិយម មិនបាច់ខំប្រឹង
ទាញអ្នកចេះអែប ញាត់ស្នៀតរឹងប៉ឹង
ទោះអួតគេដឹង 'ល្ងង់' ធំ - ប្រើ'ចេះ'។
រក្សាសិទ្ធិ copyright rbu_spp 9:00 am Thursday July 16, 2015 សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment