Monday, July 11, 2016

ជនជាតិសឹង្ហបុរី ក៏ធ្លាប់ជាអ្នកសុំទានពីខ្មែរដែរ ថ្ងៃអាទិត្យ៥រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គឺបើកព្រះទីនាំង៣យប់២ថ្ងៃកន្លះ ទើបមកដល់ស្រុកសឹង្គបូរ(សាំងហ្គាពួរ ឬសឹង្ហបុរី) ម្ខាងកោះសឹង្គបូរ ម្ខាងកោះប្លាកាន់ម៉ាទី ព្រះទីនាំង ក៏ផ្លុំកញ្ចែ បោះយុថ្កាខាងក្រៅ ចម្ងាយពីកំពង់បើកសាលុប ១៥មីនុត ឃើញកប៉ាល់ធំ តូច និងសំពៅជំនួញចតពាសពេញ ជាច្រើននៅកំពង់ ហើយមានកោះ ផ្ទះទីលំនៅ មនុស្សនៅជាច្រើន ដាំដើមដូង ដើមស្លា ដើមចេក និងដើមឈើផលឯទៀត ល្អសប្បាយ មុខគួរឲ្យមៀងមើល។ ឈ្មួញអ្នកស្រុកនិងចិន ចែវនិងអុំទូកចេញមកឡោមព័ទ្ធជុំព្រះទីនាំង ពពាយនាយលក់ផ្កាថ្ម គ្រំ លៀស ខ្យង និងផ្លែឈើ មានម្នាស់ ដូង ស្លា ចេក និងព្រែ ក្រមា ផាហ៊ុម និងទំនិញផ្សេងៗជាច្រើន។ មនុស្សខ្លះ សុំទានប្រាក់ លុយ យើងបោះឲ្យពីព្រះទីនាំងទៅ ក្នុងទឹកជម្រៅប៉ុន្មានក្តី ក៏វាប្រសប់លោត ទឹកមុជទៅរើសយកបានដែរ ព្រោះទឹកថ្លាដូចកញ្ចក់។ វេលាម៉ោង៨ព្រឹក រៀបក្រាលព្រំខាងក្រៅសាឡុងថ្នាក់លើ ដាក់តុក្រាលកម្រាលប៉ាក់ តម្កល់គ្រឿងព្រះរាជយសសក្តិ ព្រះករុណាទ្រង់ព្រះពស្រ្តព័ណ៌ ព្រះភូសាស្មុគីងស ព្រះមាលាខ្មៅដាំពេជ្រ

ជនជាតិសឹង្ហបុរី ក៏ធ្លាប់ជាអ្នកសុំទានពីខ្មែរដែរ

ថ្ងៃអាទិត្យ៥រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គឺបើកព្រះទីនាំង៣យប់២ថ្ងៃកន្លះ ទើបមកដល់ស្រុកសឹង្គបូរ(សាំងហ្គាពួរ ឬសឹង្ហបុរី) ម្ខាងកោះសឹង្គបូរ ម្ខាងកោះប្លាកាន់ម៉ាទី ព្រះទីនាំង ក៏ផ្លុំកញ្ចែ បោះយុថ្កាខាងក្រៅ ចម្ងាយពីកំពង់បើកសាលុប ១៥មីនុត ឃើញកប៉ាល់ធំ តូច និងសំពៅជំនួញចតពាសពេញ ជាច្រើននៅកំពង់ ហើយមានកោះ ផ្ទះទីលំនៅ មនុស្សនៅជាច្រើន ដាំដើមដូង ដើមស្លា ដើមចេក និងដើមឈើផលឯទៀត ល្អសប្បាយ មុខគួរឲ្យមៀងមើល។

ឈ្មួញអ្នកស្រុកនិងចិន ចែវនិងអុំទូកចេញមកឡោមព័ទ្ធជុំព្រះទីនាំង ពពាយនាយលក់ផ្កាថ្ម គ្រំ លៀស ខ្យង និងផ្លែឈើ មានម្នាស់ ដូង ស្លា ចេក និងព្រែ ក្រមា ផាហ៊ុម និងទំនិញផ្សេងៗជាច្រើន។ មនុស្សខ្លះ សុំទានប្រាក់ លុយ យើងបោះឲ្យពីព្រះទីនាំងទៅ ក្នុងទឹកជម្រៅប៉ុន្មានក្តី ក៏វាប្រសប់លោត ទឹកមុជទៅរើសយកបានដែរ ព្រោះទឹកថ្លាដូចកញ្ចក់។

វេលាម៉ោង៨ព្រឹក រៀបក្រាលព្រំខាងក្រៅសាឡុងថ្នាក់លើ ដាក់តុក្រាលកម្រាលប៉ាក់ តម្កល់គ្រឿងព្រះរាជយសសក្តិ ព្រះករុណាទ្រង់ព្រះពស្រ្តព័ណ៌ ព្រះភូសាស្មុគីងស ព្រះមាលាខ្មៅដាំពេជ្រ ទ្រង់ប្រថាប់លើព្រះថែន ក្រាលព្រះសុខសយ្យាសន៍សារបាប់។

ព្រះណាយអញ្ជើញព្រះទម្រង់ព្រះសែងអសុឡី (លំពែង?) ព្រះរាជបុត្រាព្រះអង្គម្ចាស់ដួងមធុរ៉ា មុនីវង្ស ទ្រង់ព្រះពស្រ្តព្រះភូសា ស និងសង្វារក្របី មាលា ស កំពូលមាស និងសម្គាល់ត្រាមកុដ ព្រះខ័នមាស។

(ដកស្រង់ពីសៀវភៅ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា របស់អ្នកឧកញ៉ា វរៈវាងជ័យ ជួន) khmersme.com

No comments:

Post a Comment