១. សិស្សលែងកោតគ្រូ វាយតប់គ្នា
ឈ្លោះរឿងពុំជា នៅថ្នាក់រៀន
សិស្សស្រីវាយគ្នា លែងខ្មាសអៀន
សីលធម៌ធ្លាក់កៀន ក្រហែងណា?
ឈ្លោះរឿងពុំជា នៅថ្នាក់រៀន
សិស្សស្រីវាយគ្នា លែងខ្មាសអៀន
សីលធម៌ធ្លាក់កៀន ក្រហែងណា?
២. ចប់ហើយក្មេងស្រី សម័យនេះ
ពុំចេះត្រិះរិះ ពិចារណា
ឈ្លោះវាយជេរគ្នា ក្នុងសាលា
ឱ អនិច្ចា វាសនាខ្មែរ។
ពុំចេះត្រិះរិះ ពិចារណា
ឈ្លោះវាយជេរគ្នា ក្នុងសាលា
ឱ អនិច្ចា វាសនាខ្មែរ។
៣. ធ្លាប់តែស្រីខ្មែរ ឫករមទម្យ
តែនេះឈ្លោះគុំ ស្រែកញ៉ាវញ៉ែ
អស់ឫកជាស្រី ឈ្លោះពូកែ
ខូចឈ្មោះឪម៉ែ វង្សត្រកូល។
តែនេះឈ្លោះគុំ ស្រែកញ៉ាវញ៉ែ
អស់ឫកជាស្រី ឈ្លោះពូកែ
ខូចឈ្មោះឪម៉ែ វង្សត្រកូល។
៤. ក្មេងស្រីឥឡូវ ខ្លះមិនខ្មាស
កាន់ឫកផ្ដេសផ្ដាស រៀនមិនចូល
ចែកបក្សមានពួក តាមប្រុសឈ្មោល
នេះជាប្រផ្នូល សង្គមយ៉ាប់(?)
កាន់ឫកផ្ដេសផ្ដាស រៀនមិនចូល
ចែកបក្សមានពួក តាមប្រុសឈ្មោល
នេះជាប្រផ្នូល សង្គមយ៉ាប់(?)
៥. សិស្សមិនស្ដាប់គ្រូ បញ្ហាធំ
ប្រព័ន្ធអប់រំ ឃើញខ្សោយស្រាប់
ម្នុស្សជំនាន់ក្រោយ ប្រាជ្ញាអាប់
ប្រទេសដូចស្លាប់ ទាំងបើកភ្នែក។
ប្រព័ន្ធអប់រំ ឃើញខ្សោយស្រាប់
ម្នុស្សជំនាន់ក្រោយ ប្រាជ្ញាអាប់
ប្រទេសដូចស្លាប់ ទាំងបើកភ្នែក។
៦. បើស្ត្រីបាត់គុណ សីលធម៌ធ្លាក់
គ្រួសារមុខជាក់ ឈ្លោះជជែក
សង្គមគ្មានសុខ គួរសង្វេគ
អាសូរជាតិពេក ហួសស្រដី។
គ្រួសារមុខជាក់ ឈ្លោះជជែក
សង្គមគ្មានសុខ គួរសង្វេគ
អាសូរជាតិពេក ហួសស្រដី។
៧. "នារីរតនៈ" បាត់ទៅណា
មិនមើលសាលា ក្មេងស្រីៗ
ឬគ្រាន់ជាពាក្យ ប្រើយកល្បី
យកតែឈ្មោះស្ត្រី ផ្សាយឃោសនា(?)
មិនមើលសាលា ក្មេងស្រីៗ
ឬគ្រាន់ជាពាក្យ ប្រើយកល្បី
យកតែឈ្មោះស្ត្រី ផ្សាយឃោសនា(?)
រក្សាសិទ្ធិ copyright rbu_spp 7:00 pm Thursday July 9, 2015 Sao Puthpong Sao
-0:51
214,223 Views
No comments:
Post a Comment