បណ្ឌិតខ្លះៗ ចេះពូកែច្បាស់
តែមិនហ៊ានមាត់ ខ្លាចភ័យដល់ខ្លន
ក្រែងថ្លោះធ្លោយភ្លាត់ គេតាមមកឃាត់
ចាប់ញាត់ចូលគុក។
តែមិនហ៊ានមាត់ ខ្លាចភ័យដល់ខ្លន
ក្រែងថ្លោះធ្លោយភ្លាត់ គេតាមមកឃាត់
ចាប់ញាត់ចូលគុក។
ខ្លះចេះគ្រាន់បើ ដាក់ខ្លួនហៃអើ
អែបក្រាបឱនមុខ ត្រុនៗតត្រុក
ចង់សុខផុុតទុក្ខ ស៊ូទ្រាំអាប់មុខ
ខ្លាចគុកផ្ដាំកូន។
អែបក្រាបឱនមុខ ត្រុនៗតត្រុក
ចង់សុខផុុតទុក្ខ ស៊ូទ្រាំអាប់មុខ
ខ្លាចគុកផ្ដាំកូន។
ខ្លះបណ្ឌិតខោល ឫកជួកម្រោល
ចំណេះស្ទើរសូន្យ ពូកែតែអួត
ស្រីៗរាប់ផ្លូន ឆ្កួតរឿងបងអូន
សញ្ញាបត្រសូក។
ចំណេះស្ទើរសូន្យ ពូកែតែអួត
ស្រីៗរាប់ផ្លូន ឆ្កួតរឿងបងអូន
សញ្ញាបត្រសូក។
ខ្លះបណ្ឌិតពាល ខ្លាំងខាងចណ្ឌាល
ផ្គាប់ផ្គុនសំណូក ឡើងបុណ្យឧកញ៉ា
ដោយសារលុយសូក នោះបណ្ឌិតមោក
លួចជាតិប្រមូល។
ផ្គាប់ផ្គុនសំណូក ឡើងបុណ្យឧកញ៉ា
ដោយសារលុយសូក នោះបណ្ឌិតមោក
លួចជាតិប្រមូល។
បណ្ឌិតខ្លះភ្លើ ណែនាំឲ្យធ្វើ
កំណែច្បាប់គោល រដ្ឋធម្មនុញ្ញ
តាមយួនខិតចូល ជាពាក្យខ្លួនពោល
ឲ្យត្រូវតាមយួន។
កំណែច្បាប់គោល រដ្ឋធម្មនុញ្ញ
តាមយួនខិតចូល ជាពាក្យខ្លួនពោល
ឲ្យត្រូវតាមយួន។
រក្សាសិទ្ធិ copyright rbu_spp សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment