Tuesday, July 5, 2016
14. Poem #rbu_820_កុំភ្លេច_គិតជាតិជាធំ
កុំ "ល្ងង់ មុខងាប់" ស្លាប់នឹងជឿ
កុំក្លែង "ឫកអឿ" បាំងអំណួត
កុំ "ខ្លៅ ធ្វើខ្លាំង" បាំងពុតឆ្កួត
កុំឆោត "ចេះព្រួត ទើបជាតិខ្លាំង"។
កុំខ្លប ឱនខ្លាច អំណាចវក់
កុំ "ងប់ ទ្រមក់" ឈ្លក់ចម្បាំង
កុំក្លា "ធ្វើខ្លួន ក្អេង" ឆុងឆាំង
កុំក្ដៅ "ចិត្តខ្លាំង តែគ្នាឯង"។
កុំ "ត្រូវ តែឯង" ក្រែងកើតឈ្លោះ
កុំ "ឃ្លាន ជ្រុលហួស" មិនចេះក្រែង
កុំ "លេប ទៅរួច លួចជាតិឯង"
កុំ "ឆ្លើយ បង្វែង" លាក់គំនុំ។
កុំ "ជោរ ឲ្យគេ លើកបញ្ចើច"
កុំ "ទុក ដំងើច" រឿងណាធំ
កុំ "ធ្វើ អ្វីៗ បែបលំៗ"
កុំ "ខឹង រួចគុំ" ព្រោះការពិត។
កុំនេះ កុំនោះ ត្រង់ណាខុស
កុំភ្លាត់ ចាំចុះ រឿងជីវិត
កុំ "អួត ហួសមាឌ" ខ្វះគំនិត
កុំភ្លេច ឲ្យ "គិត ជាតិជាធំ"។
រក្សាសិទ្ធិ copyright rbu_spp 2:22 pm Monday July6, 2015 Sao Puthpong Sao
សេចក្ដីអធិប្បាយ៖
ជា សំអាត ផ្កាយខ្មៅ:
ថែមឲ្យចប់មកបង
Sothea Koam:
កវីនិពន្ធដ៏កំពូលតាមបណ្តាញfacebook
Puthpong Sao:
ចប់ហើយ លោក សំអាត។ បានជាសរសេរបណ្ដើរផូស្តបណ្ដើរ ពីព្រោះញយណាស់ ទូរស័ព្ទខ្ញុំពេលខ្លះសរសេរដល់វគ្គល្បះទី៥ ឬទី១០ ត្រូវផូស្ត៍ ក៏ស្រាប់តែមាន apps ណាលោតឡើងមក ដាច់បាត់អស់រលីង។
ជា សំអាត ផ្កាយខ្មៅ:
ចឹងបានពេញន័យល្អបង
វណ្ណា រី:
សូមសសើរដោយស្មោះបងពូកែខាងកំណាព្យ.
Sok Sam Ean:
មានន័យណាស់ ហើយពីរោះ សុំសរសើរបាទ !
Puthpong Sao:
អរគុណលោក Vuthy Ren , Sok Sam Ean ចំពោះការសរសើរ។
Vuthy Ren:
ពិតជាមានន័យមែនសូមសរសើរ
ពិតជាមិនចាញ់ ក្រម ង៉ុយ ទេ
សូមលោកពូជួយតែកំណាព្យអប់រំអោយបានច្រើន
Sakphea Somreth:
កាលមុនបទ អ៊ំុទូករសាយ រសាត់ ....ឥឡូវទូកម៉ាស៊ីនរសាយ រសាត់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment