Wednesday, July 20, 2016

53.Poem ‪#‎rbu_861_បាចដុល្លារលើមេហ្វ៊ីហ្វា_Sepp_Blatter‬


១. បាចដុល្លារ ស្រោចលើ Sepp Blatter /ប្លាត់ទារ/
នៅពេលគ្រា នាទី សន្និសីទ
កាសែតមួយ ស្អុយឈ្មោះ ដៀលបញ្ឆិត
ព្រោះតែដ្បិត គេចោទ ពុករលួយ។
២. 'ប្លាត់ទារ' នេះ ធ្លាប់ជា មេហ្វ៊ីហ្វា /FIFA/
ខាងកីឡា បាល់ទាត់ ផ្អើលរញ្ជួយ
ដោយសារតែ គេចោទ ក្នុងរឿងមួយ
ពុករលួយ វិស័យ ល្បែងបាល់ទាត់។
៣. រឿងដែលធំ ជុំវិញ ពិភពលោក
ល្បីស្មោកគ្រោក សូកប៉ាន់ បែកធ្លាយភ្លាត់
កំណត់ទុក លទ្ធផល គេចោទគាត់
ទាំងទារឃាត់ នាំឡើង តុលាការ។
៤. បុរសម្នាក់ ដើរទៅ ដៀលចំអក
និយាយត្បក ឡកឡឺយ ទាំងស្ដីថា
ហើយបាចលុយ ហើរព្រោង ជាដុល្លារ
លើសិរសា សញ្ញា ថ្កោលប្រមាថ។
៥. 'ប្លាត់ទារ' ថ្លែង លំៗ ទាំងទាក់ៗ
ព្រោះតែភ្ញាក់ ខ្មាសអៀន រឿងមិនស្អាត
កិត្តិយស អាប់ឱន ត្រូវបង់ខាត
កេរ្តិ៍បង់បាត់ ដើរចេញ លែងងាកក្រោយ។
រក្សាសិទ្ធិ copyright rbu_spp Tuesday July 21, 2015
សៅរ៍ ពុធពង្ស Puthpong Sao
-0:47
1,247,057 Views

No comments:

Post a Comment