Tuesday, July 19, 2016

47. Poem #rbu_855

#rbu_855_ចោរភ័យនឹងម្ចាស់ទ្រព្យ (ស្ទួន)

១. ចោរដែលដឹងខ្លួន ថាជាចោរ
តែងស្រែកឆោឡោ បំភ័ន្តគេ
ចង្អុលគេឯង ថាចោរទេ
នេះគេហៅ "ចោរ ស្រែកចាប់ចោរ"។

២. ចោរលួចដីខ្មែរ ក្បែរព្រំដែន
ចោរអាក្រក់សែន កេណ្ឌគ្នាម៉ោ /មក/
វាយខ្មែរម្ចាស់ដី ស្រែកបារោ
ចោរយួនស្លន់ស្លោ ព្រួយកន្ទេញ។

៣. ចោរទាំងឡាយតែង ភ័យខ្លាចម្ចាស់
ទ្រព្យគេចាំច្បាស់ ទារទ្រព្យវិញ
ចោរក៏រកកល ខ្វល់ទោម្នេញ
ធ្វើល្បិចជួលទិញ បំបាត់តាង។

៤. បើបំភ័ន្តបាន វាក៏នៅ
ព្រួយថ្ងៃមុខទៅ នៅសំអាង
យួនសៀមប្រើល្បុិច ខូចគ្រប់យ៉ាង
ប៉ងបំបាត់តាង សម្លាប់ម្ចាស់។

៥. បើនៅមានខ្មែរ យួនសៀមភ័យ
ព្រួយតិតមមៃ ថានឹងច្បាស់
គង់ថ្ងៃណាមួយ ខ្មែរជាម្ចាស់
បានដីប្រែផ្លាស់ មកខ្មែរវិញ។

រក្សាសិទ្ធិ copyright rbu_spp 11:44 am Sunday19, 2015 សៅរ៍ ពុធរង្ស Puthpong Sao

<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fyourybopha.kh%2Fvideos%2F1745925258968200%2F&show_text=0&width=560" width="560" height="315" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>

19 July 2015 ·
ស្វាយរៀង១៩ កក្តដា ២០១៥ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ ទៅពិនិត្យបង្គោលព្រំដែនលេខ២០៣ ជាលើកទី២ នាខេត្តស្វាយរៀង តាមការគ្រោងទុក នៅថ្ងៃទី១៩ កក្កដា នេះ។
ទីតាំងបង្គោលព្រំដែនដែលក្រុមតំណាងរាស្ត្របក្សប្រឆាំង ដឹកនាំពលរដ្ឋទៅពិនិត្យ គឺស្ថិតនៅត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាទីតាំងដែលធ្លាប់ប៉ះទង្គិចគ្នា ពេលដែលពលរដ្ឋ និងកងទ័ពវៀតណាម ដែលបានរារាំងពលរដ្ឋខ្មែរមិនឲ្យទៅមើលទីនោះ កាលពីថ្ងៃទី២៨ ខែមិថុនា។ ក្រោយការប៉ះទង្គិចគ្នា មានពលរដ្ឋខ្មែររងរបួសជាង ១០នាក់ និងវៀតណាម របួស ៥នាក់។

No comments:

Post a Comment