Wednesday, July 27, 2016

70. Poem #‎rbu_867_មើលស្រាលពីមើលងាយ‬

27 July 2015 at 09:42
ពាក្យ"មើលស្រាល" ប្ដូរប្រែពីឃ្លា "មើលងាយ" គឺជាដំណែលពីរបប ប៉ុល ពត ដូចពាក្យ"ឯកភាព" ជានាមស័ព្ទ ត្រូវអតីតកូនចៅ ប៉ុល ពត និងបរិពារសម័យថ្មី យកមកប្រើជាកិរិយាស័ព្ទដល់សព្វថ្ងៃ។
សូមកុំ"មើលស្រាល" ការងារអី
ទោះធំតូចក្ដី កុំមើលស្រាល
មើលគ្រប់ជ្រុងជ្រោយ ឲ្យត្រូវកាល
កុំអាលច្រាលចិត្ត គិតងាយៗ។
ដូចគ្រូអប់រំ ឪប្រដៅ
ម៉ែស្ដីឆៅៗ ពាក្យនិយាយ
ពេលខ្លះប្រើពាក្យ ហាក់រោយរាយ
ពួកគាត់និយាយ ចង់ឲ្យល្អ។
មើលស្រាលកាលបើ ធ្វើដោយធ្វេស
កើតការណ៍ចចេស កិច្ខការក្រ
អាចខុសខូចខាត បាត់អស់ស
ទើបហៅការណ៍ក្រ កុំគិតធូរ។
មើលការអ្វីៗ មើលឲ្យធ្ងន់
កុំស្ពឹកទម្រន់ ផ្ចង់គិតគូរ
ថ្លឹងថ្លែងសព្វគ្រប់ ទោះពេលយូរ
តាមបណ្ដាំគ្រូ និងឪម៉ែ។
"មើលស្រាល" ឥរិយា គួរចៀសវាង
វាប្រសើរជាង ខុសហួសកែ
ប៉ុល ពត ប្រើវា ពេញស្រុកខ្មែរ
ប្ដូរកែពីឃ្លា ដើម"មើលងាយ"។
"មើលងាយ"ន័យដើម មានពីរយ៉ាង
ប្រើតាមសំអាង រៀងពីនាយ
ចំអក"ប្រមាថ" គេនិយាយ
"មើលងាយ"មួយទៀត បន្ទាបខុស។
រក្សាសិទ្ធិ copyright rbu_spp 9:50 am Monday July 27, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment