Sunday, July 17, 2016

44. Poem ‪#‎rbu_852_កុនពេល_ហៅអាមេរិក_បារាំង_អង់គ្លេស_ជួយ‬

17 July 2015 at 19:28
១. ការដឹងខ្លួនខុស ទោះពេលយឺត
ក៏នៅអាចពឺត គាមពេលដែរ
តែបើដឹងខុស ហួសពេលកែ
អ្វីៗមុខតែ កែលែងបាន។
២. រឿងព្រំដែននេះ បើចេះឆ្លាត
មិនឲ្យពេលខាត ពន់ប្រមាណ
ជាងម្ភៃឆ្នាំប្លាយ ន្យោបាយស្មាន
គួរណាស់តែបាន ដោះចប់ស្រេច។
៣. ម្ភៃបីតុលា កៅសិបមួយ
សមតែបានជួយ រួចស្រេចបាច់
មាត្រាទីបួន ប្រាំសម្រេច
មិនបាច់ខ្វល់ព្រួយ ឲ្យយួនបោក។
៤. នៅក្រុងប៉ារីស៍ កាលនោះណា
អន្តរជាតិចារ ស៊ីញេខ្វោក
រឿងព្រំដែនខ្មែរ ដាស់ខ្មែរក្រោក
បែរចូលត្រឡោក យួនបោកបាន។
៥. មិនគួរចាញ់ល្បិច យួនលាក់ពុត
ដូចសៀមស៊ុតទ្រុឌ ជួសាមាន្យ
លួងលោមមេខ្មែរ ព្រោះតែស្មាន
ថាគាបយកបាន ដីខ្មែរទៀត។
៦. យួនដើរឧបាយ ធ្វើជួយខ្មែរ
ចេញលុយទឹកតែ បង្លោលជ្រៀត
បោះពុម្ពផែនទី រួចក៏ឆ្លៀត
ប្រើស្នៀតលួចកែ ខ្សែព្រំដែន។
៧. ទាល់តែយួនចូល យ៉ាងព្រហើន
បំពានគឃ្លើន ឆ្លងហួសដែន
ទាំងប្រើហិង្សា កោងកាចសែន
ទើបខ្មែរធ្វើកេណ្ឌ ស្ទុះក្រទា។
៨. ស្រែកសូមជំនុួយ ទៅអង់គ្លេស
អាមេរិកាំង ផងនានា
រួមទាំងបារាំង ដែលធ្វើជា
ប្រធានរួមគ្នា នៃប៉ារីស័។
៩. សូមឲ្យគេជួយ រួមដោះស្រាយ
ពិសេសចែកចាយ ជួយផែនទី
មកផ្ទៀងពិនិត្យ តាមបញ្ជី
ទប់យួនវាតទី ដីព្រំដែន។
រក្សាសិទ្ធិ copyright rbu_spp Friday July 17, 2015 សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment