Thursday, July 14, 2016

35. Poem #‎rbu_842_ចន្ទ្រចាំផ្លូវ‬

14 July 2015 at 22:36
មើលចន្ទ្រចាំផ្លូវ បងដល់ឥឡូវ
ពៅកុំសង្កា បងឃើញអូនចាំ
ចិត្តអន្ទះសា ចន្ទ្រចាំបងណា
កែវកុំទាន់គេង។
កុំគេងមុនបង ចាំជួបសាសង
រឿងយើងពីក្មេង អនុស្សារណ៍យើង
ទាំងរឿងផ្សេងៗ បងពុំបែកឆ្វេង
ដូចពាក្យគេថា។
បងស្កាត់ពីនាយ ពីឆ្ងាយពុំងាយ
បានជួបកន្និដ្ឋា ម្ភៃបួនម៉ោងម្ដង
បងនឹកជីវា ព្រោះតែសច្ចា
រួមរស់ជាគូ។
ជាគាប់ព្រេងព្រឹទ្ធ គូពីអតីត
សាងមកជាយូរ និស្ស័យនឹងគ្នា
ចិត្តរួមតស៊ូ កែវពេជ្រពិទូ្យ
ពៅមាសនឹមនួន។
អើតតាមបង្អួច រថភ្លើងបងហួច
ស្រែកហៅមាសស្ងួន សម្ងាត់រាត្រី
អូនភ័យញ័រខ្លួន ក្នុងភួយអូនពួន
ចាំបងមកដល់។
បងមកដល់ហើយ ព្រលឹងបងអើយ
ឃើញទេកោមល រស្មីភ្នែកអូន
ស្រទន់គ្មានកល ភក្ត្រសោតសមសល់
ចន្ទ្រាស្នេហ៍ស្នង។
រក្សាសិទ្ធិ copyright rbu_spp 10:57 pm Tuesday July 14, 2015 Puthpong Sao
កំណត់៖ ខ្ញុំតែងកំណាព្យនេះ ប្រើពេលប្រមាណកន្លះម៉ោង តែងភ្លាមៗ (ចប់នៅម៉ោង ១០:៣៦យប់ ថ្ងៃទី ១៤ កក្កដា ២០១៥) បន្ទាប់ពីមិត្តុម្នាក់ Y Ham Poly ផូស្តរូប (នៅម៉ោង ១០:០៦យប់) ដូចឃើញបញ្ជាក់ដោយ លេខប្រាប់ពេល នៅក្រោមឈ្មោះគាត់និងខ្ញុំ ក្នុង status នេះ។

No comments:

Post a Comment