Monday, July 11, 2016

27. Poem ‪#‎rbu_832_មនុស្សដើរតាមផ្លូវណាស្គាល់តែផ្លូវនោះ‬

11 July 2015 at 00:22
He who follows any way knows it.
១. "ដើរផ្លូវច្រើន ស្គាល់ផ្លូវច្រើន"
ដូចប្រាប់ក្រើន ដើរតាមគ្រា
ផ្លូូវណាសុខ ដើរតាមវា
ផ្លូវកាត់ពារ កុំបំពាន។
២. ផ្លូវកាត់ត្រង់ ដើរឆាប់ដល់
គួរចេះឆ្ងល់ ថាតើមាន
គ្រោះកាចអ្វី ឬក៏គ្មាន
កុំតែហ៊ាន ខ្វះវិចារណ៍។
៣. ផ្លូូវថ្លៃថ្នរ គួរកុំវាង
ទោះឆ្ងាយជាង ផ្លូូវណាៗ
ដើរគង់ដល់ ដូចប្រាថ្នា
វៀរផ្លូវណា ជាអបាយ។
៤. ដើរតាមផ្លូវ ត្រូវពិនិត្យ
ទោះផ្លូវជិត កុំធ្វេសកាយ
ដើរឲ្យដល់ ទោះផ្លូវឆ្ងាយ
កុំមៀងកាយ ស្ដាយល្បែងល្បោយ។
៥. ផ្លូវត្រូវខុស ព្រោះតែយើង
ត្រាច់ច្រើនជើង ដឹងមុខក្រោយ
ឬស្គាល់ជាក់ ដឹងបណ្ដោយ
ចេះបង់បោយ តាមប្រមាណ។
៦. ផ្លូវណាៗ ទោះយើងដើរ
ចេញដំណើរ ឲ្យចាំដាន
ដឹងទិសសព្វ ទាំងប៉ុន្មាន
កុំស្មានៗ ក្រែងពុំចំ។
៧. ផ្លូវកុសល ផលបុណ្យជួយ
ដើរមួយៗ កុំបង្ខំ
ដើរឲ្យត្រង់់ ផ្ចង់ឲ្យចំ
ផលគង់សម តាមចិត្តគិត។
រក្សាសិទ្ធិ copyright rbu_spp 12:12 am Saturday July 11, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment