Thursday, July 28, 2016

74. Poem ‪#‎rbu_872_ទុក្ខ_និង_ទុក្ខ‬

28 July 2015 at 22:36
១. ជីវិតជាទុក្ខ ឃើញនៅនឹងមុខ មានគ្រប់ប្រការ
ទុក្ខព្រោះព្រាត់ប្រាស ទុក្ខពីតណ្ហា ទុក្ខព្រោះស្នេហា
ស្នេហ៍ខ្លាំងទុក្ខធំ។
២. ទុក្ខព្រោះចិត្តក្បត់ ទុក្ខរឿងកម្សត់ ទុក្ខព្រោះគំនុំ
ទុក្ខកើតពីខឹង ព្រោះរឿងចុះជ្រុំ ទុក្ខខ្លាំងសែនធំ
ទុក្ខព្រោះស្រឡាញ់។
៣. ទុក្ខពីមរណំ ទួញយំសោកខ្លាំង ទុក្ខជីវិតចាញ់
នៅសល់តែស្ដាយ បាយទឹកលែងឆ្ងាញ់ ព្រាត់ចិត្តស្រឡាញ
បាត់បង់ស្នេហា។
៤. ទោះទុក្ខឬសុខ បញ្ចៀសឈឺចុក ចាប់ក្នុងឱរា
មានតែប្រកាន់ អ្វីៗធម្មតា ទុក្ខកើតកាលណា
ធ្វើតែវាហី។
៥. ទុក្ខរាប់មិនអស់ ទុក្ខក្រៀមទុក្ខស្រស់ ទុក្ខចាស់ទុក្ខថ្មី
ទុក្ខក្រលំបាក រស់ខ្វះចំណី ប៉ុន្តែសេដ្ឋី
គេចមិនផុតទុក្ខ។
៦. មិនថាមានក្រ អាក្រក់ឬល្អ ពីមុនទៅមុខ
កើតមកមានកម្ម តាមស្អិតចាំទុក ជីវិតជាទុក្ខ
ទុក្ខព្រោះជីវិត។
រក្សាសិទ្ធិ copyright rbu_spp 10:36 pm Tuesday July 28, 2015 សៅរ៍ ពុធពង្ស Puthpong

រូប Psyche Wikipedia

No comments:

Post a Comment