#ទម្លាប់ខុសរបស់ខ្មែរ បើលោតែឈ្លោះគ្នា ឈ្លោះដណ្ដើមយកមុខ ចងគំនុំគ្នាតកូនដល់ចៅ អស់អីអស់ទៅហេតុតែចង់ឈ្នះចិត្ត ឥតបើខ្វល់អ្វីទាំងអស់ ទោះជារឿងឥតប្រយោជន៍។ (រូបថត និស្សិតភូមានៅបណនណាល័យ)
១. "ទម្លាប់ខុស" របស់ខ្មែរ ... បើលោតែ បានឈ្លោះគ្នា
"ស្រែកអាក្រោស" ចងវេរា ... ទាំង"គុំគ្នា តកូនចៅ"។
២. ចិត្តចង់តែ "ដណ្ដើមឈ្នះ" ... ជេរព្រលះ តាមចិត្តក្ដៅ
ប្រមាថដៀល ប្រើពាក្យឆៅ ... រឿងក្នុងក្រៅ "ហែកកេរ្តិ៍គ្នា"។
ប្រមាថដៀល ប្រើពាក្យឆៅ ... រឿងក្នុងក្រៅ "ហែកកេរ្តិ៍គ្នា"។
៣. បងប្អូនគ្នា ជួបតាមផ្លូវ ... មុខតូវម៉ូវ ដៀងនិន្ទា
" ស្ដោះបញ្ឆិត" ចិត្តពុំជា ... ឈ្លោះ"យកគ្នា ជាសត្រូវ"។
" ស្ដោះបញ្ឆិត" ចិត្តពុំជា ... ឈ្លោះ"យកគ្នា ជាសត្រូវ"។
៤. គេអ្នកក្រៅ ឃើញដូច្នោះ ... ថែមញោះញ៉ោះ រឿងអាស្រូវ
"ត្រឹមញាតិឯង ឯងមិនត្រូវ" ... "បិទស្រាស់ផ្លូវ" មិនឲ្យដើរ។
"ត្រឹមញាតិឯង ឯងមិនត្រូវ" ... "បិទស្រាស់ផ្លូវ" មិនឲ្យដើរ។
៥. ឈ្លោះគ្នាខ្លាំង "ឡើងក្ដីក្ដាំ" ... "លក់បញ្ចាំ" ធ្វើគ្រាន់បើ
"កេរម៉ែឪ" អស់អត់ប្រើ ... ធ្លាក់ខ្លួន"ដើរ ស៊ីឈ្នួលគេ"។
"កេរម៉ែឪ" អស់អត់ប្រើ ... ធ្លាក់ខ្លួន"ដើរ ស៊ីឈ្នួលគេ"។
៦. ខ្លះចិត្តខ្លាំង អាងចាក់កាប់ ... បាញ់សម្លាប់ ឥតខ្វល់ទេ
ខ្លួនជាប់ខ្នោះ "លក់អស់កេរ" ... ពុំរួចទេគុកច្រើនឆ្នាំ។
ខ្លួនជាប់ខ្នោះ "លក់អស់កេរ" ... ពុំរួចទេគុកច្រើនឆ្នាំ។
ឍ. ចុះថោកអ្វី ថ្លៃនឹងមាត់ ... បែរភ្លាំងភ្លាត់ "ភ្លេចបណ្ដាំ"
"ពាក្យម៉ែឪ" ខ្លួួនមិនចាំ ... កើតក្ដីក្ដាំ ខូចត្រកូល។
"ពាក្យម៉ែឪ" ខ្លួួនមិនចាំ ... កើតក្ដីក្ដាំ ខូចត្រកូល។
៨. ស្ដីពោលទៅ ខុសត្រូវអ្វី ... "ពាក្យមេត្រី" នាំញាតិចូល
ឈ្លោះគ្នាហើយ កុំឡើយបូល ... ឆ្លៀតបញ្ចូល "ពាក្យគំនុំ"។
ឈ្លោះគ្នាហើយ កុំឡើយបូល ... ឆ្លៀតបញ្ចូល "ពាក្យគំនុំ"។
៩. ភ្លាត់ឈ្លោះគ្នា កុំវែងឆ្ងាយ ... លំឱនកាយ ចូលជិតជុំ
ចិត្តថ្លាជ្រះ "លះគំនុំ" ... រឿងធំៗ សាបសូន្យអស់។
ចិត្តថ្លាជ្រះ "លះគំនុំ" ... រឿងធំៗ សាបសូន្យអស់។
១០. ស្រឡាញ់ស្មើ ទោះមានក្រ ... "សាងតែល្អ" សប្បុរស
កុសលតាម ប្រោសព្រំប្រោះ ... "ចិត្តជាស្មោះ" រស់សុខសាន្ត។
កុសលតាម ប្រោសព្រំប្រោះ ... "ចិត្តជាស្មោះ" រស់សុខសាន្ត។
រក្សាសិទ្ធិ copyright rbu_spp 5:36 pm Wednesday July 8, 2015 SaoPuthpong
No comments:
Post a Comment