SHORT STORY: "RED 'BRELLA" រឿងខ្លី "ឆ័ត្រក្រហម" (សម្រង់ - Excerpts)
Back home from the July 12, 2014 Nou Hach seminar, I decided to resume my 2006-plotted [short story] titled "Red 'Brella" and two new ones: "Neang Achchhara [a celestial dancer]" and "Fault Admitted [too late when no more time to correct]". The last one was first plotted and left aside as the first one in 2006. Both need some new feeds, esp the third is to be re-transfused with new modern energy-generating blood.
Below is the excerpt from my "Red 'Brella" started anew a couple of days ago. It's a type of modern-style story and concoction of prose and modern-writing poems.
“រៀនជាមួយគ្នាពីណាពីណី ...“ សំឡេងរសាត់បាត់ពាក្យចូលក្នុងអារម្មណ៍នៅសល់តែ កន្ទុយធ្វើឲ្យមាណវីស្រស់ប្រិមប្រិយម្នាក់ស្ទាក់តាមមកទាន់ទល់នឹងទ្វារចិត្តនាយដែលបង្ហើបតិចៗនាំឲ្យនាងរឹតតែចង់ដឹង។ “ដំណើរជួនផ្លូវគ្នានាទីនេះ ... ” មាណពបានបន្ត។ ម្ដងនេះ នាងបានលូកមាត់សួរដេញ៖“ចា៎ ខ្ញុំដឹង តើ បងកំពុងគិតអីហ្នឹង ស្លុងទៅណា? ”។ កូនចិត្ត មួយរបស់នាយបានរីករាយនឹងឮពាក្យនាងហៅនាយថាបង។ ដូចចិត្តកំលោះគ្រប់គ្នា ជាទូ ទៅ នៅពេលលួចស្រឡាញ់នារីណាម្នាក់ហើយក៏រំពឹង ចាំតែឮពាក្យនេះនោះ អារម្មណ៍ នាយបានប្រៀបប្រដូចខ្លួននឹងជ័យលាភីទើបបានដណ្ដើមឈ្នះយកបានរង្វាន់ពានជីវិតដ៏អស្ចារ្យ។
ព្រះអាទិត្យហៀបអស្ដង្គតក្នុងផ្ទៃមេឃ នាចុងសាយណ្ហសម័យ ចាំងរស្មីកាត់ចន្លោះផ្ទាំង ពពកខ្មៅប្រឹងប្រជែងនឹងពន្លឺចង្កៀងដងគោមទើបបើកប្រដេញគ្នា បានជះសាចមកលើ វង់ភ័ក្ត្រអ្នកទាំងពីរឃើញដូចតារាទាំងគូកំពុងរះទន្ទឹមគ្នាលើវេហាស៍សួគ៌។
មាណពបានបង្វែរបន្លប់លាក់អារម្មណ៍លួចអរតែឯងអម្បាញ់មិញនេះ ងាកមើលខាង ឆ្វេងដៃ ឃើញមនុស្សចម្រុះជាតិសាសន៍មកផ្ដុំកុំគ្នាឮនិយាយអំពី“ការអានកំណាព្យ” នៅផ្ទះកាហ្វេចាវ៉ា ។ នាយបានស្រដី៖
“គិតឧបមាថា មានការថ្លែងអានកំណាព្យសាធារណៈ ដូចជានៅទីនេះ ... ” សម្ដីនាយត្រូវ នាងកាត់ភ្ជាប់ “នៅសួនសាធារណៈ នាមុខប្រាសាទអនុស្សារណ៍សម្ដេចតា នៅចុងសប្ដាហ៍ ល្ងាចថ្ងៃសៅរ៍ អាទិត្យ ពិតជា ...” (គ្រានោះមេឃស្រទុំ កាន់តែងងឹតរឹតតែដាបខ្លាំង។ នាង បានប្រញាប់ទាញឆ័ត្រមកលាតបាំងគ្រាប់ភ្លៀងដែលចាប់ផ្ដើមសាចដំបូង)“ហើយទៅអានកំណាព្យនៅឯណា? កណ្ដាលវាល នៅឯណា?”។
“នៅក្នុងកែវភ្នែក ទាំងគូថ្លៃ (នាយបានថ្លែងជាវោហារកាព្យឆ្លើយ) ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា
សមនឹងសម្រស់ កែវជីវា គន់មើលលោកា ទុក្ខក្នុងចិត្ត។
សមនឹងសម្រស់ កែវជីវា គន់មើលលោកា ទុក្ខក្នុងចិត្ត។
រមួលឈឺចាប់ ប្រាប់ពុំបាន រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ស្រោចជិតបាំងបាត់ សម្រស់ស្រី។
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ស្រោចជិតបាំងបាត់ សម្រស់ស្រី។
ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ប្រែមុខមាត់ថ្មី លិចក្រោមទឹក”។
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ប្រែមុខមាត់ថ្មី លិចក្រោមទឹក”។
No comments:
Post a Comment