Tuesday, July 5, 2016

15. Poem #rbu_818_ក្រែមជាប់អាវ_ប្រាវចូលត្រង់ស្ហេ


១. "អាវជាប់ក្រែមស្អី ស្រីពីណា
យប់ជ្រៅមិនថា តែចិត្តក្ដៅ
ស្នាមក្រែមជាប់អាវ ដិតក្រឡៅ
ស្រីណាមិនក្ដៅ ប្ដីចិត្តព្រាន?"។

២. "ទេៗ ម៉ាក់វា គ្នាបងតើ
វាលេងល្បិចប្រើ ថាបងមាន
តែបងឯណា ដែលទៅហ៊ាន
លួចលាក់បំពាន ឲ្យអូនដឹង(១)"។ (បើបងមានស្រី មិនឲ្យដឹងទេ)

៣. "នេះនែមិនក្រែម ក្រែមអ្នកណា
បើមិនស្រីបា តើស្អីហ្នឹង
អ្ចឹងតើរាល់យប់ ជ្រៅដល់ម្ល៉ឹង
គង់តែអូនដឹង ដូចបានឃើញ"។

៤. ត្រង់ស្ហេ(២)លាក់ខ្លួន ពួនបាំងកាយ (រន្ធរូង​លាក់ខ្លួន)
"ជួយពុកកូនហ្អាយ ក្រែងម្ដាយឃើញ
មិនលេងសើចទេ គេអញ្ជើញ
តែបែរជាឃើញ ក្រែមជាប់អាវ"។

៥. រ៉ាហ្វាល់(៣)មួយប្រាវ យកអាវបាំង (បាញ់​រះ)
ទឹកមុខឡើងស្លាំង ឮមួយប្រាវ
ពួនបាំងតែមុខ ក្នុងរូងអាវ
អ្នកបាញ់មួយឆាវ ក្របួចជាប់។

៦. "បងមកពីណា ថាទៅមើល
ចាស់ហើយចិត្តព្រើល កូនមួយទ័ព
ឆ្លៀតរកស៊ីក្រៅ ហៅពុំគាប់
តិចអូនលែងរាប់ គេងក្រៅមុង!"។

រក្សាសិទ្ធិ copyright rbu_spp 8:25 am Monday July 6, 2015 Sao Puthpong

កំណាព្យនេះសរសេរអធិប្បាយឆ្លើយនឹង status និងរូបរបស់លោក ឆាយ សុផល អ្នកកាសែត៖

ព្រឹកមិញនៅក្នុងបន្ទប់ដេក ស្នូរកាំភ្លើងតូចធំលាន់កងរំពង បន្ទាប់ពីម៉ែរបស់ កូនបានឃើញស្នាមប្រដាប់លាបបបេរមាត់ស្រីៗប្រឡាក់ស្មាអាវទាំងទ្វេ។ ដោយមិនហ៊ានតបត សុខចិត្តសម្ងំក្នុងត្រង់សេ។ បន្ទាប់ស្នូរកាំភ្លើងស្ងាត់បន្តិច លូនចេញមកលួចថតអាវមើល ម៉ែ! គិតទៅ ស្រីៗខ្លះនៅ Rock លេងខូច ឈប់លេងចូល។

No comments:

Post a Comment