១. Mick Fanning តស៊ូ គេចពីឆ្លាម
ហែលកៀងតាម ស្ទុះខាំ តែផុតភ័យ
ឆ្នាំសមុទ្រ ចោមជុំ គន់រំពៃ
ជួយរួចភ័យ ឡើងម៉ូ តូទៅយក។
ហែលកៀងតាម ស្ទុះខាំ តែផុតភ័យ
ឆ្នាំសមុទ្រ ចោមជុំ គន់រំពៃ
ជួយរួចភ័យ ឡើងម៉ូ តូទៅយក។
២. ហេតុកាណ៍នេះ កើតឡើង ពេលកីឡា
វិញ្ញាសា ប្រកួត ជិះរលក
លើក្ដារ surf គ្រាដែល ឆ្លាមស្ទុះមក
ស្រែកហៅរក ជំនួយ សង្គ្រោះទាន់។
វិញ្ញាសា ប្រកួត ជិះរលក
លើក្ដារ surf គ្រាដែល ឆ្លាមស្ទុះមក
ស្រែកហៅរក ជំនួយ សង្គ្រោះទាន់។
៣. មេប្រយោគ បង្កូក ស្រែកឡើងខ្ទ័រ
ស្លុតញាប់ញ័រ ស្លន់ខ្លាំង ខ្លះភាំងភ័ន្ត
ឃើញ Mick ហែល បក់ដៃ ស្លន់ស្លោលាន់
បើមិនទាន់ មុខតែ ឆ្លាមស៊ីបាត់។
ស្លុតញាប់ញ័រ ស្លន់ខ្លាំង ខ្លះភាំងភ័ន្ត
ឃើញ Mick ហែល បក់ដៃ ស្លន់ស្លោលាន់
បើមិនទាន់ មុខតែ ឆ្លាមស៊ីបាត់។
៤. ឃើញគ្រប់គ្នា ភ័យថា មិនរួចឡើយ
មិនអាចហែល ដល់ត្រើយ ពីមាត់សត្វ
ម៉ូតូទឹក បោះពួយ ទៅជួយស្កាត់
ដេញកម្ចាត់ សត្វឆ្លាម មាត់ទទេ។
មិនអាចហែល ដល់ត្រើយ ពីមាត់សត្វ
ម៉ូតូទឹក បោះពួយ ទៅជួយស្កាត់
ដេញកម្ចាត់ សត្វឆ្លាម មាត់ទទេ។
៥. កីឡានេះ គេជិះ រលកក្ដារ
ព្រឹត្តិការណ៍ ប្រកួត នៅ J-Bay
ស្រុកអាហ្វ្រ៊ិក ខាងត្បង ឯណោះទេ
មើលវីដេ អូនេះ ស្ញើបបុកពោះ។
ព្រឹត្តិការណ៍ ប្រកួត នៅ J-Bay
ស្រុកអាហ្វ្រ៊ិក ខាងត្បង ឯណោះទេ
មើលវីដេ អូនេះ ស្ញើបបុកពោះ។
៦. សត្វត្រីឆ្លាម អារម្មណ៍ របស់វា
តាមរំពារ តែមួយ ណាមួយនោះ
ក្រៅពីនេះ វាលែង ឲ្យទៅហួស
វាមិនស្ទុះ មិនតាម ទៅខាំទេ។
តាមរំពារ តែមួយ ណាមួយនោះ
ក្រៅពីនេះ វាលែង ឲ្យទៅហួស
វាមិនស្ទុះ មិនតាម ទៅខាំទេ។
៧. ប្រហែលជា ក្ដារ surf របស់ Mick
ឆ្លាមជានិច្ច គិតថា ចំណីគេ
ទើបវាលែង ឲ្យ Mick នៅទំនេរ
ច្នេះទើបគេ សង្គ្រោះ Mick ទាន់ពេល។
ឆ្លាមជានិច្ច គិតថា ចំណីគេ
ទើបវាលែង ឲ្យ Mick នៅទំនេរ
ច្នេះទើបគេ សង្គ្រោះ Mick ទាន់ពេល។
រក្សាសិទ្ធិ copyright rbu_spp Tuesday July 21, 2015 សៅរ៍ ពុធពង្ស Puthpong Sao

22,394,230 Views
No comments:
Post a Comment