Saturday, July 9, 2016

21. Poem #‎rbu_827_ក្រ_ទិញឆ្នោតអត់បាយ‬

១. អ្នកក្ររស់ឃ្លាន គ្មានអាហារ
ខ្វះការសិក្សា គិតមិនដល់
ឆ្លងយប់ព្រួយព្រឹក ដេកខ្វាយខ្វល់
បន់ចាំឲ្យដល់ បានត្រូវឆ្នោត។
២. បន់ព្រះ រូបស្នង ទាំងអ្នកតា
តាដូនកុងម៉ា អុជធូបដោត
ទាំងជំនាងផ្ទះ ដូចជាឆោត
ផ្សងសុំលេខឆ្នោត ក្រែងបានត្រូវ។
៣. ត្រូវមែនស៊ីម៉ដ្ឋ អត់ឆ្នាំងឯង
កូនយំក្ដែងៗ ទាររង៉ូវ
បានបាយពីណា បើម៉ែឪ
ព្រឹកភ្លាមចុះផ្លូវ ទៅទិញឆ្នោត។
៤. ពាក្យ"ឆ្នោត"មានន័យ បញ្ជាក់ស្រាប់
មិនចាំបាច់ប្រាប់ "គ្រឿងបញ្ឆោត"
ស៊ីឆ្នោតអត់បាយ ល្ងង់ហើយឆោត
តិតល្ងង់នេះសោត នាំខ្លនក្រ។
៥. ក្រព្រោះប្រើតែ កម្លាំងកាយ
ហត់នឿយខ្វះបាយ រស់ត្រដរ
បានប្រាក់ប៉ុន្មាន ចាយឆុងឆរ
ល្ងង់នាំឲ្យក្រ ងើបមិនរួច។
៦. ក្រហើយល្ងង់ទៀត គិតមិនចេញ
ស្មុកស្មាញទោម្នេញ នឹកឃើញលួច
ដោះឃ្លានមួយគ្រា ឲ្បបានរួច
ម្ចាស់ទ្រព្យក្របួច ឲ្យប៉ូលីស។
៧. ប៉ូលីសបានដៃ ជម្រិតទារ
មិនខ្វល់ថាគ្នា ក្របែកខ្ទិះ
វេទនាជាន់ក្រ ប្រឹងរេរិះ
បែរគេជាន់ជិះ ខ្វេះមិនសល់។
៨. បើលោជាចូល តុលាការ
កេរកោះដូនតា មិនបាច់ឆ្ងល់
លក់ខ្ទេចលក់ខ្ទី ដេញតាមកល
ល្បិចគោះសូកដល់ នៅតែគុក។
រក្សាសិទ្ធិ copyright rbu_spp 4:30 pm Thursday July 9, 2015 Sao Puthpong Sao

រូបថត វីគីភីឌៀ អ្នកក្រ ១ នៅអាមេរិក ២ អ្នកសុំទាននៅប៉េកាំង ៣ ក្មេងរើសសំរាមនៅឥណ្ឌា




No comments:

Post a Comment