Wednesday, July 20, 2016

50. Poem #‎rbu_858_ស៊ីរែនពីដើម‬

20 July 2015 at 09:23
ស៊ីរែនពីដើម នៅស្រុកខ្មែរ
ក៏ដូច្នេះដែរ នៅអាឡឺម៉ង់
ងាកផ្លូវឡានពេទ្យ អែបបង្អង់
ទុកឲ្យរត់ត្រង់ ចៀសផ្លូវឲ្យ។
វិន័យសង្គម កាលនោះខ្ពស់
ពលរដ្ឋរួមរស់ គិតមុខក្រោយ
មិនចង់តែបាន ក៏ចេះឲ្យ
សង្គ្រោះស្មោះដោយ ជួយសុទ្ធចិត្ត។
តិតដល់សុខទុក្ខ អ្នកដទៃ
ទាំងចេះលកលៃ គោរពសិទ្ធិ៍
យល់អធ្យាស្រ័យ មានទាំងចិត្ត
ត្រង់ឥតលាក់ពុត ចេះជួយគ្នា។
មិនបានជួយលុយ ឬទ្រព្យធន
ក៏នៅទន់ភ្លន់ មានចិត្តជា
ឈឺឆ្អាលខ្នះខ្នែង មិនទាមទារ
សគុណដូចគ្រា សព្វថ្ងៃឡើយ។
រក្សាសិទ្ធិ copyright rbu_spp 9:57 am Monday July 20, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment