ទ្រនាប់ជើង តាងទឹកចិត្ត
តាអាណិត គិតក្មេងក្រ
ឲ្យទ្រនាប់ ពាក់កំដរ
បាតជើងក្រ ដើរតាមពោះ។
តាអាណិត គិតក្មេងក្រ
ឲ្យទ្រនាប់ ពាក់កំដរ
បាតជើងក្រ ដើរតាមពោះ។
ពោះវាឃ្លាន គ្មានអ្វីហូប
បានត្រឹមស្រូប ខ្យល់ចង់រស់
ខ្យល់ចូលទៅ បានរឿងឈ្លោះ
កូរពេញពោះ លាន់គ្រូកគ្រក។
បានត្រឹមស្រូប ខ្យល់ចង់រស់
ខ្យល់ចូលទៅ បានរឿងឈ្លោះ
កូរពេញពោះ លាន់គ្រូកគ្រក។
ក្រហូបខ្យល់ សល់ជីវិត
ឲ្យព្រួយគិត ខ្វះជម្រក
ដើរសូមទាន ខ្វល់់លៃលក
ភ្លៀងធ្លាក់មក ជ្រកដើមឈើ។
ឲ្យព្រួយគិត ខ្វះជម្រក
ដើរសូមទាន ខ្វល់់លៃលក
ភ្លៀងធ្លាក់មក ជ្រកដើមឈើ។
នេះហៅទ័ល រស់កំដរ
ពេលជាប់ក្រ ខំប្រឹងរើ
ដើរតត្រុក គ្មានគេមើល៍
ជីវិតទើរ នឹងតោកយ៉ាក។
ពេលជាប់ក្រ ខំប្រឹងរើ
ដើរតត្រុក គ្មានគេមើល៍
ជីវិតទើរ នឹងតោកយ៉ាក។
ពោះវាទារ គ្នាធ្វើម៉េច
ដើរបបិច ពុំសម្រាក
ត្បូូងជើងកើត លិច/ឡិច/ពិបាក
ឃ្លានមិនស្រាក ហេវរហូត។
ដើរបបិច ពុំសម្រាក
ត្បូូងជើងកើត លិច/ឡិច/ពិបាក
ឃ្លានមិនស្រាក ហេវរហូត។
រក្សាសិទ្ធិ copyright rbu_spp Tuesday July 14, 2015 Puthpong Sao

No comments:
Post a Comment