Monday, July 25, 2016

67. Poem #‎rbu_866_អប្សរចាកសួគ៌‬

25 July 2015 at 22:49
ពិតស្អាតអស្ចារ្យ អប្សរា សមវិចិត្រ
ឃើញដូចបានស្ថិត នាឰដ៏ សួគាល័យ
ភ័ក្ត្រស្រស់ញញឹម ឥតគូផ្ទឹម លួចមមៃ
ពេញគាប់ហឫទ័យ មាននិស្ស័យ នឹកឥតឈប់។
នាងទេពកិន្នរ ចេញចាកចរ ពីឋានសួគ៌
ទន្ទែងចេញតួ នាឥន្ទ្របួរ៍ួ មាសពេញគ្រប់
សាយសព្វមន្តស្នេហ៍ សណ្ដំប្រែ សេពសន្ធប់
សោយសុខដូចជប្ប ស្រូបព្រលឹង ក្នុងសុបិន។
ចិត្តនៅគិតស្មាន ថាបើបាន ជាគូគាប់
ពិតជាមានភ័ព្វ ជួបសំណាង គូមាសឆ្អិន
ដូចគូពីព្រេង ព្រះប្រទាន ជាកសិណ
សមពរព្រះឥន្ទ្រ សណ្ដោសប្រោស ព្រំជីវិត។
រក្សាសិទ្ធិ copyright rbu_spp 10:50 pm Saturday July 25, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment