Thursday, July 7, 2016

‪16. Poem #‎rbu_822_ស៊ីកេរអង្គរ‬


ទារពន្ធពីប្រទេសអ្នកលួចចម្លងប្លង់ប្រាសាទអង្គរ
១. អង្គរល្បីល្បាញ ពេញផែនដី
តឹកតាងសក្ខី កេរខេមរា
ប្រទេសដទៃ លួចស្ថាបនា
ចម្លងប្រាង្គប្រា សាទអង្គរ។
២. តាំងពី អេស្ប៉ាញ បែលហ្ស៊ិក ចិន
ជប៉ុន ក៏ប៉ិន ចម្លងយក៍
ហ្វ៊ីលីពីន ថៃ ក៏ល្បីខ្ទ័រ
លួចប្លង់អង្គរ ទៅសង់តាម។
៣. ឥឡូវ ឥណ្ឌា គឃ្លើនខ្លាំង
ចេញតួតំណាំង ល្មើសបម្រាម
លួចប្លង់អង្គរ ទៅសង់តាម
លុបសម្លាកស្នាម ខ្លួនអាម៉ាស់។
៤. ខ្មែររៀនក្បួនសង់ ពីឥណ្ឌា
តែ កម្ពុជា ពូកែច្បាស់
លើសគ្រូឥណ្ឌា ឃើញត្រចះ
អង្គរល្បីណាស់ ឥណ្ឌាស្ងើច។
៥. ជាងមួយពាន់ឆ្នាំ ឥណ្ឌាដេក
យល់សប្ដិខ្មាសពេក ពុំហ៊ានសើច
ខ្មែរសង់អង្គរ ពុំបញ្ចើច
ពិភពលោកស្ងើច មានតែមូយ។
៦. ឥណ្ឌាឈឺចាប់ លុបអាម៉ាស់
លែងគិតអៀនខ្មាស ផ្អើលរញ្ជួយ
សង់តាម អង្គរ នៅរដ្ឋមួយ
សង្ឃឹមលើកស្ទួយ ទេសចរណ៍គេ។
៧. ឥឡូវខ្មែរត្រូវ ទៅតាមទារ
ពន្ធដារនានា ឲ្យលើសទ្វេ
រយលានដុល្លារ ពីរដ្ឋគេ
"ស៊ីកេរអង្គរ" ដូនតាខ្មែរ។
រក្សាសិទ្ធិ copyright rbu_spp 5:25 pm Tuesday July 7, 2015 Sao Puthpong Sao

No comments:

Post a Comment