Tuesday, August 2, 2016

80. Poem #rbu_882_Rolls_Royce_លុយភក់

Rolls-Royce លង់ទឹក នឹកដល់Venice,
ខុសពីប៉ារីស ស្រស់ដូចឋានសួគ៌
ភ្នំពេញឯនេះ ភ្លៀងធ្លាក់ទាំតួ
ភក់ផុងអាប់អួរ ក្រុងគជអាស៊ី។

Rolls-Royce មានភ័ព្វ មុជភក់ភ្នំពេញ
ឲ្យគេរុញវិញ មិនហែលនទី
ភ្លៀងលិចផ្លូវក្រុង លុយភក់វក់វី
ភ្នំពេញគ្មានពីរ ក្រុងគជក្រោមទឹក។

Rolls-Royce ឈ្លក់ទឹក ក្នុងជំនន់ភ្លៀង
វាសនាមិនទៀង លាន់សូរសន្ធឹក
ម៉ាស៊ីនកណ្ដាស់ ឮស្នូរឃឹកៗ
នឹកៗមិនគួរ មកផុងលិចលង់។

No comments:

Post a Comment