Monday, August 15, 2016

96. Poem ‪#‎rbu_894_រឿងខ្លះចាស់ៗ_ប្រាប់ក្មេងមិនបាន

រឿងខ្លះចាស់ៗ ប្រាប់ក្មេងមិនបាន
ក្មេងខ្លះក៏ស្មាន គ្មានមូលដ្ឋានទៅ
និយាយប្រាប់គ្នា រឿងរាក់ថាជ្រៅ
យូររីកធំទៅ អ្នកណាអ្នកខាត?
ខ្លះផ្សំប្រតិដ្ឋ គិតដូចដឹងច្បាស់
តាំងខ្លួនធ្វើណាស់ ផ្សាយធម៌ប្រមាថ
បង្កើតសម្អប់ ក្នុងចិត្តមិនស្អាត
ឯអ្នកបង់ខាត គឺជាតិនោះណា។
សម្អប់បុគ្គល ថាតាមអារម្មណ៍
ពុំគួរប្រើផ្សំ ឲ្យកើតទោសា
ផ្សព្វផ្សាយខុសបទ ញុះញង់មុសា
ខ្មែរកើតសង្លា នឹងជាតិពេកពន់។
ខ្លះចង់ល្បីពេក ស្រែកធ្វើអស្ចារ្យ
ពោលបរិហារ ថាជ័យវធ៌ន (១)/ជ័យ-វរធន់/
ដឹកនាំខុសច្រើន ខុសហួសបើគណន៍
ពោលនេះខុសធ្តន់ ឲ្យខ្មែរបាក់បែក។
ព្រះជ័យវរ្ម័ន ទី៧ ជាក់
ជាមហាវីរៈ ក្សត្រថ្កើងអនេក
ដឹកនាំសាងខ្មែរ ទូលាយគ្រប់ប៉ែក
ហេតុអ្វីគេស្រែក ចោទលោកថាខុស?
បើស្អប់សត្រូវ ផ្លូវខុសកុំដើរ
ប្រព្រឹត្តបម្រើ សត្រូវបន្តុះ
បង្អាប់ជាតិឯង តាំងខ្លួនមិនខុស
កម្លាំងជាតុិចុះ ព្រោះអ្នកបំបែក។
ខ្ញុំសរសេរកំណាព្យនេះ ពីព្រោះឃើញបុរសម្នាក់រៀនបានថ្នាក់ខ្ពស់ក្នុងស្រុកដែរ ប៉ុន្តែ គ្រាន់តែខ្លួនមានចរិតស្អប់ស្ដេច (គ្មានហេតុផលជាតិទេ) បែរជាសរសេរថា "ព្រះបាទជ័យវរ្ម័នទី ៧ ដឹកនាំប្រទេសខុសច្រើនណាស់(ស៊ិក)"។
(១) ជ័យវរ្ម័នទី៧
រក្សាសិទ្ធិ copyright rbu_spp Saturday August 15, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment