Monday, August 29, 2016

109 - 113 Poems #ស្ដាប់ខ្មែរឈ្លោះគ្នា

#rbu_MY_CHARMING_STAR

O Star flick'ring high in the sky!
I'll steal your love though you're so high,
To reach and hide you in my heart,
And see you there, My Love so smart.

My Star, your smiles are so touching,
My heart is submissive, Darling.
So radiant your grin is, Dearie,
Men's heart succumbs to your beauty.

If I were Konthoint garuda(1),
I'd swoop flying you to live far,
Away from others' jealous eyes,
Where we would build our paradise.

(1) Konthoint garuda = name of an eagle-like-headed man with wings to fly living in his heaven-like Sempalee in a very popular in-poem story "Kakey" (crow woman) by King Ang Duong. He could transform himself to be a human being or anything as wished.

#rbu_ស្ដាប់ខ្មែរឈ្លោះគ្នា

បក្សពីរទីអាងរូបផ្សេងគ្នា
មួយរូបសុរិយារះព្រឹកព្រាង
មួយទៀតទេវតាបាចផ្កាតាង
សំអាងរៀងខ្លួនជាអ្នកឈ្នះ។

ខាងរូបទេវតាស្រែកថានែ
នៅតែមួយខែអាទិត្យព្រះ
លិចបាត់ស្រមោលលែងងើបរះ
ដំណៀលចង់ឈ្នះបង្អាប់គ្នា។

ខាងព្រះអាទិត្យឆ្លើយតបខ្មី
នៅលើលោកិយទាំងទេវតា
គង់តែមិនអាចគ្មានសុរិយា
អត់ថ្ងៃកាលណាទេវតាក្ស័យ។

ព្រះអាទិត្យប្រាប់ទៅទេវតា
អ្នកដឹងទេថារាស្ត្រសព្វថ្ងៃ
ស្គាល់មុខទេវតាកុំកាឡៃ
ប្រែឆ្នៃមុខចោរដើរបោករាស្ត្រ។

អ្នកខាងទេវតាស្រែកក្ដែងៗ
ព្រះអាទិត្យឯងកុំពោលផ្ដាស
ទេវតាពឹងយួនមកបោសច្រាស
ជម្រះផ្ទះឯងដេញប៉ុលពត។

ខាងព្រះអាទិត្យយិតវិញប្រាវ
ទេវតាពាក់អាវមួយរហូត
មិនដែលឃើញដោះទោះរបូត
ប្រឡាក់ស្អុយម៉ូត្ររាស្ត្របោះដូរ។

ទេវតាស្រែកតបខ្លាចបាតុកម្ម
លើករឿងចំណាំតាមខ្លួនបូរ
បាច់បកបរិយាយយ៉ាងហែហូរ
កុំដ_ូរទេវតាខ្លាចសង្គ្រាម។

ព្រះអាទិត្យបើកចក្ខុមើល
ថាទេវតាព្រើលចូលចិត្តឈាម
ប្រតិដ្ឋរឿងក្លែងស្រែកគម្រាម
បង្ក្រាបរាស្ត្រភ្លាមហាមតវ៉ា។
......................................
ស្ដាប់មើលរឿងនេះពីរោះទេ
ពាក្យដៀលស្រែកជេរខ្មែរឈ្លោះគ្នា
មួយថាច្បាប់មានមិនត្រូវការ
ឲ្យមានកម្មការឯករាជទេ។

ទេវតាថាខ្លួនមិនចុះចាញ់
ព្រោះអីបក្សអញឈ្នះលើគេ
ឲ្យអញចុះចេញមិនចុះទេ
មើលនែរថក្រោះកាំភ្លើងពេញ។

មួយថាខ្លាចអ្វីបើខ្លួនឈ្នះ
មើលរាស្ត្រគ្រប់ផ្ទះទារកន្ទេញ
ព្រះអាទិត្យទាររាប់ឡើងវិញ
ឲ្យឃើញខ្មៅសជាការពិត។

បើអ្នកណាឈ្នះបានកិត្តិយស
ឯអ្នកចាញ់នោះគ្នាអស់ចិត្ត
ធ្វើតែប៉ុណ្ណឹងដឹងថាឥត
អ្វីពិបាកគិតស្រួលដោះស្រាយ។

បើចង់ដោះស្រាយត្រូវលះពុត
កុំប្រើអាវុធនាំអន្តរាយ
យកកញ្ចប់ ក មកបើកស្រាយ
តែប៉ុន្មានថ្ងៃដោះស្រាយបាន។

កុំប្រើកាំភ្លើងមិនល្អទេ
បាញ់រាស្ត្រនាំគេថ្កោលសាមាន្យ
ចរចាគ្នាទៅដោះស្រាយបាន
ជាតិខ្មែរប្រែថ្កានឈប់ឈ្លោះគ្នា៕

Puthpong Sao a partagé la photo de Chea Vannarith.
29 août 2013, 09:01 ·

#rbu_ម៉ូដសក់សម័យ
១. យុវជនសម័យ ច្នៃសក់ម៉ូដ
រូតបូត ឡើងលើ ដូចកំប៉ោយ
សារិកាសេក លែងគិតក្រោយ
មិនក្រែងខ្លាចដោយ ម៉ូដវង្វេង។
២. កាលសម័យមុន ខ្មែរមានបទ
បែបផែនកំណត់ ទោះចាស់ក្មេង
របៀបស្លៀកពាក់ មិនជ្រុលឆ្វេង
មិនព្រាលសើចលេង ធ្វើតាមនឹក។
៣. អត្តសញ្ញាណ ជាតិខ្មែរមាន
កុំពារបំពាន ព្រើលគគ្រឹក
អនុវត្តទៀង កុំតាមនឹក
ស្រមៃយប់ ព្រឹក ធ្វើទំនើង៕
L’image contient peut-être : 2 personnes
Chea Vannarith avec Po Ng.

#rbu_ស្លៀកខើចទៅវត្ត

ស្លៀកខើចទៅវត្តលើជង្គង់
ទំនាមខ្មែរលង់ក្នុងស៊ីវិល័យ
សង្ឃគេចព្រះភក្ត្រក្រែងជ្រួលច្រៃ
ជ្រុលដូចនេត្រខៃដាច់អាបត្តិ។

ស្លៀកខើចបែបនេះពេលអង្គុយ
ទោះធ្វើទុយមុយប្រុងប្រយ័ត្ន
យកម្រាមថាបាំងឲ្យជិតបាត់
ក៏គង់នៅភ្លាត់មានប្រហោង។

ម្រាមស្រលូននាងម្យ៉ាងទាក់សង្ឃ
ដៀងនេត្រតម្រង់ទៅប្រហោង
សង្ឃត្រូវព្រឺអង្គប្រឹងចំកោង
នាងៗគួរតោងគិតវែងឆ្ងាយ។

ទៅវត្តកុំស្លៀកលើជង្គង់
ទំនាមផូរផង់ខ្មែរពីនាយ
ផាមួងហូលខៀននាងកុំស្ដាយ
ស្លៀកទៅនាងអាយលើកកេរ្តិ៍ខ្មែរ។

លោកតា ក្រមង៉ុយ ថា "ចេះសាសន៍ចិនយួន កុំភ្លេចខ្មែរយើង..." ខ្ញុំថា ...

លោកតាក្រមង៉ុយថា៖

កុំភ្លើនភ្លេចខ្លួន
ចេះសាសន៍ចិនយួន
កុំភ្លេចខ្មែរយើង
កុំធ្វើក្រអឺត
កុំពើតកុំពើង
កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ ...

ខ្ញុំថា៖

កុំភ្លើនភ្លេចខ្លួន
ចងមិត្តចិនយួន
កុំចោលខ្មែរយើង
កុំធ្វើក្រអឺត
កុំពើតកុំពើង
កូំភ្ជង់កាំភ្លើង
តម្រង់ក្បាលរាស្ត្រ ...

លទ្ធផលនៃអ្នករៀននិងអ្នកមិនរៀន៖ រឿងរៀនមិនមានអ្នកណារៀនជួសបាន

កត្តាប្រាំយ៉ាង សាងមនុស្ស
ឲ្យលុះដុះត្រូវ ផ្លូវជោគជ័យ
កុមារទី១ ឆ្លាតវាងវៃ
ពីកំណើតនៃ ជីវិតមក។

គ្រួសារទី២ ធាតុផ្សំគ្នា
តម្រង់ផ្លូវវ ថែពន្លក
ឲ្យលូតលាស់ល្អ ដៅផ្ចង់រក
ចាប់យកបង្កើត ផលអ្វីៗ។

មជ្ឈដ្ឋានរស់នៅ ផ្សំបន្ទាប់
ជាកត្តារាប់ ថាទី៣
មានសណ្ដាប់ល្អ សុខសួស្ដី
ដើម្បីរួមគ្នា សាងសង្គម។

សាលាទី៤ ខាងផលិត
រួមគ្រូជាងស្និទ្ធ ជំនាញពុម្ព
ឆ្លាក់អភិវឌ្ឍ លូតសង្គម
ពលរដ្ឋជាធំ អ្នកចេះដឹង។

កត្តាទី៥ សង្គមទៀត
សំខាន់ផ្សំស្នៀត រួមពង្រឹង
ឲ្យក្មេងពូកែ ខ្លាំងរឹងប៉ឹង
ចេះដឹងចេះធ្វើ ផលចំណាប់។

ក្មេងដុះផ្លូវត្រូវ ដូចជាឈូក
ទោះដុះលូតលូក ពីភក់ល្បាប់
ក៏ក្លិនបញ្ចង់ រសចិត្តចាប់
ក្លាយប្រាជ្ញកិត្តិស័ព្ទ ទ្រព្យសាងជាតិ។

© rbu_spp Puthpong Sao

No comments:

Post a Comment