Monday, August 29, 2016

114. Poem #សីលព្រះសម្មា


១. សីលព្រះសម្មានាំចិត្តស្ងប់
ចិត្តស្ងប់នាំដល់គិតវែងជ្រៅ
ជ្រៅចិត្តគិតឆ្ងាយជាលំនៅ
លំនឹកគិតទៅដល់ជាតិរស់។
២. ជាតិខ្មែរត្រូវតែផុតទុក្ខភ័យ
សូមខ្មែរប្រុសស្រីរួមសង្គ្រោះ
វៀរជៀសសង្គ្រាមទើបខ្មែររស់
ឈប់ឈ្លោះព្រោះតែចិត្តលោភលន់។
៣. ខ្មែរនិយាយខ្មែរគួរតែស្ដាប់
ម្ខាងៗរៀបស័ព្ទចែងទន់ភ្លន់
ចរចាសុចរិតចិត្តឲ្យធ្ងន់
គិតឲ្យល្អិតល្អន់ខ្លួនជាខ្មែរ។
៤. ម្ខាងៗចង់បានយុត្តិធម៌
ពាក្យពិតកុំភរកុំគេចកែ
ចង់ឈ្នះឲ្យឈ្នះតែកុំប្រែ
ប្រើល្បិចបង្វែរក្បត់ការពិត។
៥. អ្នកឈ្នះត្រូវមានកិត្តយស
អ្នកចាញ់ចាញ់នោះគ្នាអស់ចិត្ត
បង្ហាញតម្លារាយលម្អិត
សុខចិត្តជាខ្មែរស្មោះត្រង់គ្នា។
៦. កម្ពុជាជាសម្បត្តិខ្មែរ
មិនតែរបស់បក្សមួយណា
ដូច្នេះខ្មែរត្រូវតាំងសច្ចា
ខ្មែរគ្រប់រូបាជាម្ចាស់រួម។
៧. ធ្វើអ្វីត្រូវសួរមតិរាស្ត្រ
កុំថាច្បាប់នេះរាស្ត្រយល់ព្រម
ទាំងមិនសួររាស្ត្រថាសមល្មម
ជ្រហមធ្វើបាបរាស្ត្រប្រុសស្រី។
៨. ប្រជាមតិមូលដ្ឋានគោល
ច្បាប់មូលប្រជាធិបតេយ្យ
មិនមែនកំហឹងអាងជើងដៃ
ប្រល័យកាប់ចាក់ដាក់ខ្នោះគុក។
៩. កុំធ្វើអាក្រក់បាបធ្ងន់ណាស់
មិនអាចក្រឡាស់ទៅថ្ងៃមុខ
ពៀរកម្មខ្លួនឯងចូរចាំទុក
មុខតែផ្ដន្ទាបាបខ្លួនសាង៕
Puthpong Sao a partagé la photo de Chea Vannarith.
29 août 2013, 09:01 ·

No comments:

Post a Comment