Sunday, August 7, 2016

87. Poem #‎rbu_888_ស្ដៅថ្នាំក្ដេច_ល្វីងឆ្ងាញ់‬




ត្រួយផ្កាស្ដៅ ហូបឆៅ ជាអន្លក់
ទោះបីភ្លក្ស ឆៅស្រស់ ល្វីងពេកក្រៃ
បើស្រុសសិន មិនឆ្អិន ចេះលៃច្នៃ
ញាំកុំប្រៃ ជាមួយ ឪឡឹកទុំ។
ទឹកប្រហុក សាច់ត្រី អាំងឆ្អិនស្រស់
ត្រូវទាំងអស់ ញាំស្ដៅ ពេញនិយម
សណ្ដែកដី លីងថ្មី អំពិលទុំ
ហូបម្ដងគុំ លើកក្រោយ សាកញៀនញ៉ាម។
ញាំសាច់មាន់ សាច់ជ្រូក ក៏ត្រូូវគ្នា
ដាក់បង្គា ស្រស់ក្រៀម ឬសាច់ក្ដាម
ធ្វើតាមក្បួន មានចែង ឲ្យធ្វើតាម
មុខជាញ៉ាម ល្វីងឆ្ងាញ់ មិនបាច់ហៅ។
បើចង់ហឹរ ម្ទេសទុំ កុំភ្លេចវា
បានជាគ្នា យកតែ សំបកក្រៅ
ឆ្កឹះគ្រាប់ចេញ ហាន់ឆ្មារ ទាំងនៅឆៅ
ដាក់ញាំស្ដៅ ហូបទៅ ឆ្ងាញ់ពេញញាត់។
អ្នកមិនធ្លាប់ មិនញាប់ ដូចតោះតើយ
មិនចង់ឡើយ ត្អូញថា ល្វីងជាប់មាត់
ដល់យូរៗ ពេលធ្លាប់ ហូបឡើងស្ទាត់
មិនបាច់ឃាត់ ទឹកមាត់ ស្រក់ឃើញស្ដៅ។
ថ្នាំច្រើនមុខ គ្រុនក្ដៅ ស្ដៅជាកេរ
ឱសថមេ ចាំជាក់ ពាក្យឲ្យហៅ
ជាឈ្មោះថ្នាំ ផ្ដាំប្រាប់ គឺជាស្ដៅ
"ស្ដេចថ្នាំក្ដៅ" ស្រួលហៅ "ស្ដៅថ្នាំក្ដេច/ក្ដាច់/"។
ជ័រស្ដៅក្រៀម បេះទុក ប្រើការបាន
ក្ដៅខ្លួនប្រាណ ស្រៀវស្រាញ ព្រឺមិនដាច់
ត្រាំទឹកក្ដៅ ផឹកទៅ ធូរស្បើយស្រេច
មិនចាំបាច់ អស់លុយ ឲ្យពេទ្យហ្ម។
រក្សាសិទ្ធិ copyright ៧:៥៩ រាត្រី សុក្រទី៧ សីហា ឆ្នាំ២០១៥សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment