Friday, August 12, 2016

93. Poem #rbu_759_រាត្រីព្រាត់ច័ន្ទ្រ

(តែងភ្លាមៗ ដោយ សៅរ៍ ពុធពង្ស Puthpong Sao)
១. ចន្ទ្រា បងអើយ អូននៅទីណា
ឲ្យមេឃសោកា ប្រែងងឹតសូន្យ
ដួងចិត្តកំព្រា រងាបាត់អូន
ជីវិតដូចក្បូន ព្រាត់ស្ទឹងនិស្ស័យ។
២. រាត្រីចុងខ្នើត ប្រឹងអើតមើលអូន
ទាំងភក្ត្រស្រពោន ក្នុងភពស្រមៃ
មិនគួរកល្យាណ អូនផ្ដាច់និស្ស័យ
ដូចកម្មប្រល័យ ស្នេហ៍បាត់មេត្តា។
បន្ទរ. វាយោទួញយំ ទុក្ខធំព្រាត់ស្រី
ព្រាត់ស្នេហ៍ភក្ដី រស់គ្មានខ្លឹមសារ
រាត្រីព្រាត់ចន្ទ្រ បងព្រាត់សង្សារ
ទោះអនុស្សារណ៍ ផ្ដាំថានៅស្មោះ។
៣. សង្ឃឹមចុងក្រោយ ដង្ហោយហៅអូន
មេឃព្រាត់ចន្ទ្រសូន្យ អូនបែរភ្លេចអស់
ម្ចាស់ក្បូនស្នេហ៍កម្ម ចាំមិនភ្លេចសោះ
បងនៅស្រណោះ រាត្រីព្រាត់ចន្ទ្រ៕
សេចក្ដីអធិប្បាយ COMMENTS
Puthpong Sao
មិនប្រែងាកភក្ត្រដាក់បងឡើយ
ចន្ទ្រធ្វើតោះតើយចិត្តប្រចណ្ឌ
ចោលមេឃកំព្រារងាប្រាណ
ពុំគួរកល្យាណចន្ទ្រសូមលា។
មេឃព្រាត់ចន្ទ្រហើយព្រះអើយជួយ
ឱរាឱបព្រួយមេឃព្រាត់គ្នា
ងងឹតឯកអង្គរស់កំព្រា
គូកម្មវេរាឲ្យស្នេហ៍ព្រាត់។
រាត្រីរនោចព្រាត់ចន្ទ្រមែន
ប្រែឈ្មោះមែនទែនថូលនិវត្តន៍
មេឃឥតមេត្តាឲ្យចន្ទ្រព្រាត់
ចិត្តស្រែកហាឃាត់ចន្ទ្រមិនបែរ។
Jareun Pokeo
ខ្ញុំសូមច្រៀងលេងបទហ្នឹងបានទេ?.... គេថាបើចង់ច្រៀងពិរោះទាល់តែច្រៀងក្នុងបន្ទប៉ទឹក.. ជាពិសេសពេលកំពុងងូតទឹក..
Puthpong Sao
លោកចេះភ្លេងស្រាប់យល់ច្បាស់ជាងខ្ញុំ។ ច្រៀងលេងមិនជាអ្វីទេ។ អតីតសិស្សខ្ញុំម្នាក់គាត់និយាយបែបនេះដែរ អំពីការច្រៀងក្នុងបន្ទប់ទឹកនៅពេលគាត់លង់ចិត្តស្រឡញ់នារីម្នាក់នៅផ្ទះជាប់គ្នា។
Jareun Pokeo
ខ្ញុំធ្លាប់ឮចាស់ៗនិយាយថា បើនៅកំឡោះ កុំសូវច្រៀងក្នុងបន្ទប់ទឹក ប្រយ័ត្នបានប្រពន្ធមេម៉ាយ..... តែតាមពិតខុសស្រឡះ.... ខំតែព្រួយកាលណោះ...
Puthpong Sao
ចាស់ៗគាត់ក្រាស់ដោយទំនាម
ពុំសូវទីមទាមនឹងលម្ហែ
មិនទុកពេលចោលគាត់ដឹងតែ
ធ្វើការហូរហែគ្មានពេលលេង។
rbu_spp 1:45 pm Thursday May 7, 2015 Sao Puthpong Sao។
Moon Long
12 février 2013

rbu 759 -- រាត្រី ព្រាត់ ចន្ទ្រ (តែងភ្លាមៗ)
១. ចន្ទ្រា បងអើយ អូននៅទីណា
ឲ្យមេឃសោកា ប្រែងងឹតសូន្យ
បេះដូងកំព្រា រងាបាត់អូន
ជីវិតដូចក្បូន ព្រាត់ស្ទឹងនិស្ស័យ។
២. រាត្រីចុងខ្នើត ប្រឹងអើតមើលអូន
ទាំងភក្ត្រស្រពោន ក្នុងភពស្រមៃ
មិនគួរកល្យាណ អូនផ្ដាច់និស្ស័យ
ដូចកម្មប្រល័យ ស្នេហ៍បាត់មេត្តា។
បន្ទរ. វាយោទួញយំ ទុក្ខធំព្រាត់ស្រី
ព្រាត់ស្នេហ៍ភក្ដី រស់គ្មានខ្លឹមសារ
រាត្រីព្រាត់ចន្ទរ កណ្ដាលវេហាស៍
ទោះអនុស្សារណ៍ ផ្ដាំថានៅស្មោះ។
៣. សង្ឃឹមចុងក្រោយ ដង្ហោយហៅអូន
មេឃងងឹតសូន្យ អួនបែរភ្លេចអស់
ម្ចាស់ក្បូនស្នេហ៍កម្ម ចាំមិនភ្លេចសោះ
បងនៅស្រណោះ រាត្រីព្រាត់ចន្ទ្រ៕
rbu_spp 1:45 pm Thursday May 7, 2015 Sao Puthpong Sao។សូមអភ័យទោសលោកពូPuthpong Saoផងដោយហេតុថា៖នាងខ្ញុំshareមិនបានទេីបមានតែcopyដោយរក្សាទ្រង់ទ្រាយដើមទាំងស្រុង។ដោយក្តីគោរព
J’aimeAfficher plus de réactions
Commenter
Commentaires
Puthpong Sao មិនប្រែងាកភក្ត្រដាក់បងឡើយ
ចន្ទ្រធ្វើតោះតើយចិត្តប្រចណ្ឌ
ចោលមេឃកំព្រារងាប្រាណ
ពុំគួរកល្យាណចន្ទ្រសូមលា។

មេឃព្រាត់ចន្ទ្រហើយព្រះអើយជួយ
ឱរាឱបព្រួយមេឃព្រាត់គ្នា
ងងឹតឯកអង្គរស់កំព្រា
គូកម្មវេរាឲ្យស្នេហ៍ព្រាត់។

រាត្រីរនោចព្រាត់ចន្ទ្រមែន
ប្រែឈ្មោះមែនទែនថូលនិវត្តន៍
មេឃឥតមេត្តាឲ្យចន្ទ្រព្រាត់
ចិត្តស្រែកហាឃាត់ចន្ទ្រមិនបែរ។

Jareun Pokeo
ខ្ញុំសូមច្រៀងលេងបទហ្នឹងបានទេ?.... គេថាបើចង់ច្រៀងពិរោះទាល់តែច្រៀងក្នុងបន្ទប៉ទឹក.. ជាពិសេសពេលកំពុងងូតទឹក..

Puthpong Sao
លោកចេះភ្លេងស្រាប់យល់ច្បាស់ជាងខ្ញុំ។ ច្រៀងលេងមិនជាអ្វីទេ។ អតីតសិស្សខ្ញុំម្នាក់គាត់និយាយបែបនេះដែរ អំពីការច្រៀងក្នុងបន្ទប់ទឹកនៅពេលគាត់លង់ចិត្តស្រឡញ់នារីម្នាក់នៅផ្ទះជាប់គ្នា។

Jareun Pokeo
ខ្ញុំធ្លាប់ឮចាស់ៗនិយាយថា បើនៅកំឡោះ កុំសូវច្រៀងក្នុងបន្ទប់ទឹក ប្រយ័ត្នបានប្រពន្ធមេម៉ាយ..... តែតាមពិតខុសស្រឡះ.... ខំតែព្រួយកាលណោះ...

Puthpong Sao
ចាស់ៗគាត់ក្រាស់ដោយទំនាម
ពុំសូវទីមទាមនឹងលម្ហែ
មិនទុកពេលចោលគាត់ដឹងតែ
ធ្វើការហូរហែគ្មានពេលលេង។

Jareun Pokeo ខ្ញុំសូមច្រៀងលេងបទហ្នឹងបានទេ?.... គេថាបើចង់ច្រៀងពិរោះទាល់តែច្រៀងក្នុងបន្ទប៉ទឹក.. ជាពិសេសពេលកំពុងងូតទឹក..
Puthpong Sao Jareun Pokeo
ខ្ញុំសូមច្រៀងលេងបទហ្នឹងបានទេ?.... គេថាបើចង់ច្រៀងពិរោះទាល់តែច្រៀងក្នុងបន្ទប៉ទឹក.. ជាពិសេសពេលកំពុងងូតទឹក.....Voir plus

J’aimeRépondre111 hModifié
Jareun Pokeo ខ្ញុំធ្លាប់ឮចាស់ៗនិយាយថា បើនៅកំឡោះ កុំសូវច្រៀងក្នុងបន្ទប់ទឹក ប្រយ័ត្នបានប្រពន្ធមេម៉ាយ..... តែតាមពិតខុសស្រឡះ.... ខំតែព្រួយកាលណោះ...
Puthpong Sao ចាស់ៗគាត់ក្រាស់ដោយទំនាម
ពុំសូវទីមទាមនឹងលម្ហែ
មិនទុកពេលចោលគាត់ដឹងតែ...Voir plus

Puthpong Sao

Votre réponse...
Phorp Samnang Sweet poem

No comments:

Post a Comment