Wednesday, August 3, 2016

82. Poem #‎rbu_884_គុកកម្មជីវិត‬

រស់សងជីវិត សងមិនចេះចប់
គិតៗឲ្យសព្វ ស្អប់ថ្ងៃខាងមុខ
ចាំបាច់មានអ្វី រឿងអំពល់ទុក្ខ
ជីវិតជាគុក ដាក់កាយក្នុងកម្ម។
កម្មស្ដើងឬក្រាស់ ផ្លាស់ប្ដូរច្រើនតិច
ទោះប្រឹងយ៉ាងម៉េច ជីវិតគឺចាំ
រាប់ពេលវេលា ម៉ោងថ្ងៃខែឆ្នាំ
ដោយសារតែកម្ម ឲ្យចាំសង្ឃឹម។
សង្ឃឹមទោះផ្សង រង់ចាំឱកាស
ច្បាស់ឬមិនច្បាស់ ទោះឃើញលឹមៗ
ជាប់នឹងកម្មកាយ ជីវិតផ្គូផ្ទឹម
ឲ្យរស់ញញឹម ដល់គ្រាចុងក្រោយ។
ហ្នឹងគឺជីវិត កើតមានតាមកាយ
មានអរសប្បាយ មានទុក្ខជាល្បោយ
ចង់ឬមិនចង់ កាយគង់បណ្ដោយ
កម្មសាងទុក្ចឲ្យ គុកនៃជីវិត។
រក្សាសិទ្ធិ copyright 12:39 pm Monday August 3, 2015 សៅរ៍ ពុធពង្ស Puthpong

No comments:

Post a Comment