Thursday, August 11, 2016

91. Poem #‎rbu_892_ដឹងឆ្ងើយដ្បិតដង‬

Yeng Chheangly ៖
ម៉ុងសាយចិន តែខ្មែរអ្នកឡក
Puthpong Sao ៖
ខ្មែរប្រែធាតុភ្លេចជាតិឯង។
Yeng Chheangly ៖
ខ្ញុំបាននិពន្ធកំណាព្យមួយកាលពីខែចូលច្នាំចិន ចំណងជើង « ម៉ុងសាយ»
Puthpong Sao ៖
ល្អណាស់ដាស់ខ្មែរពួកក្មេងៗ
ឲ្យឈប់វង្វេងលែងតីតជាតិ
ឲ្យស្គាល់ខ្លួនខ្មែរកែមារយាទ
កាន់ជាតិជាខ្មែរកុំប្រែផ្លាស់។
Yeng Chheangly ៖
ពិតណាស់លោកពូ ខ្មែរយើងយូរៗ សឹងវង្វេងមុខ
តែសបន្តិច គេភ្លេចពូជពុក ហើយប្រឹងសម្រុក
ស្រែកថាកូនកាត់។
Puthpong Sao ៖
ដឹងឆ្ងើយដ្បិតដង ចាស់ផ្ដាំប្រាប់ផង ឲ្យខ្មែរប្រយ័ត្ន
កុំធ្វេសប្រហែស ក្រែងពូជខ្មែរបាត់ រលាយខ្ចាយខ្ចាត់
ពីទ្វីបលោកា។
កេរឯងជាគាប់ គេពុំសូវរាប់ ភ្លេចជាតិសាវតា
គិតងាយសប្បាយ ចោលជាតិខេមរា តាំងខ្លនឯងថា
ពូជដើមទីទៃ។
រក្សាសិទ្ធិ copyright 5:36 pm Monday August 10, 2015 សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment