Tuesday, August 2, 2016

81. Poem #rbu_883_បឹងកក់គោក_ភ្នំពេញលិច


ទួលគោកដីដុះ ត្រង់បឹងកក់
រឿងដ៏អាក្រក់ លិចភ្នំពេញ
ព្រៃឈើកាប់ពាយ ថ្លែងមិនចេញ
ជំនន់សងវិញ បំផ្លាញព្រៃ។

សេដ្ឋីកើបលុយ ពីដីរដ្ឋ
អ្នកក្រខ្ចាត់ព្រាត់ ទុក្ខរីងរៃ
អ្នកធំត្រូវគ្នា ឃុបឃិតគៃ
បំភ្លៃទ្រព្យរដ្ឋ ប្លន់ដីរាស្ត្រ។

ផលឃើញជាក់ស្ដែង ទ្រព្យជាតិពាយ
ហិនស្ទើររលាយ ជិតវិនាស
ភ្លៀងជន់លិចក្រុង វេទនារាស្ត្រ
គំនិតមិនឈ្លាស ដឹកនាំខុស។

លុបបឹងក្រៅក្រុង ទាំងក្នុងផង
ទោសធម្មជាតិសង នឹងដីដុះ
ភ្លៀងលិចផ្លូវក្រុង សូមមើលចុះ
កំហុសអ្នកណា ថាទៅមើល?

បឹងកក់ ឡើងគោក ជាទួលកោះ
ដីលុបបាត់អស់ គោកទ្រងើល
បាត់ដានធម្មជាតិ សម្រស់មើល
អភិវឌ្ឍន៍ព្រើល មើលតែលុយ។

2 August 2015 5:32 pm Puthpong Sao

No comments:

Post a Comment