Wednesday, August 24, 2016

107. Poem #rbu_902_រៀនក្នុង_រៀនក្រៅ?

១. បើខ្ញុំអត់ចេះ ឲ្យធ្វើយ៉ាងម៉េច
ចង់យំតិចៗ តឹងក្បាលស្ទើរប្រេះ
មានតែបៀមប៊ិច ឬលូកដៃកេះ
សួរគេអ្នកចេះ ក្រែងគេប្រាប់ខ្កះ។
២. តាំងពីដើមឆ្នាំ ពុំមានលុយរៀន
កួរគ្រប់មេរៀន គ្រូបង្រៀនខ្វះ
ជីវិតសិស្សក្រ បញ្ហាច្រើនណាស់
នេះតឹកតាងច្បាស់ គុណភាពអប់រំ។
៣. ចង់រៀនឲ្យចេះ ពូកែដូចគេ
តែធ្វើម្ដេចទេ គ្មានលុយជាធំ
បើហូបមិនគ្រប់ ក្រពះឃ្លានងំ
ស្រុកគេនិយម លុយធំលើសចេះ។
៤. គេថា"ក្រក្ដី ក៏រៀនបានដែរ"
ឲ្យតែតាំងចិត្ត ចង់បានតម្រិះ
ខ្វះអីអ្នកក្រ រៀនបានចំណេះ
បើចិត្តចង់ចេះ ក្រ-មាន រៀនកើត។
៥. រឿងរៀនសូត្រនេះ គឺជាបញ្ហា
តាំងព៏គ្រួសារ ក្មេងមានកំណើត
សាលា-សង្គម គន្លឹះកន្លើត
បង្កើតប្រព័ន្ធ គ្រឹះអប់រំបាន។
៦. មានមែនអ្នកក្រ រៀនចេះងារខ្ពស់
ខ្លះមានទាំងយស ទ្រព្យវីឡាឡាន
កើតពីរៀនសូត្រ រកស៊ីមានបាន
ខ្លួនធ្វើម្ចាស់ប្រាណ តាំងចិត្តច្បាស់ការ។
៧. បើរៀនសាលា ថាមិនទៅមុខ
កុំភ្លេចចាំទុក ចាប់ជំនាញណា
ឲ្យចេះប្រាកដ បង្កើតជាការ
ប្រាក់មិនទៅណា វាកើតជាទ្រព្យ។
រក្សាសិទ្ធិ copyright rbu_spp Monday August 24, 2015 សៅរ៍ ពុធពង្សPuthpong Sao

No comments:

Post a Comment