Sunday, August 21, 2016
105. Poem #rbu_899_ព្យោមាកំណាច
១.កម្លាំងព្យោមាមហាឃោរឃៅ
បក់បំប៉ើងកួចយកទៅ លំនៅធ្លាប់រស់សុខសាន្ត
សម្លាកសំណោកឃើញសល់តែដាន
ជីវិតជួបកម្មសាមាន្យទួញឱបប្រាណវិបយោគ។
២. សុភមង្គលធ្លាប់យល់តែសុខ
ស្ដាយបាក់ព្រាត់បាត់សំបុក ស្រែកផ្ដាំទុក្ខប្រាប់ទ្វីបលោក
ទ្រនំកក់ក្ដៅត្រូូវព្យុះប៉ើងយក
កើតហើយវិនាសចាកលោក ភ្លើងរោគជ៏វិតព្យុះកម្ម។
បន្ទរ. ឲ្យស្រែកប្រាប់អ្នកណា តវ៉ានឹងព្រហ្មលិខិត
ច្បាប់លោកឧក្រិដ្ឋ ដាក់បណ្ដាសា កម្មវិលជួបកម្ម
ចិត្តសាងសុចរិតបែររងហិង្សា
ឱះឱ ទ្ងីបលោកឫស្យាតើថ្ងៃណាផុតទុក្ខកម្ម។
៣. នរណាជាម្ចាស់នៃភពលោកិយ
ម្ដេចក៏មិនជួយផែនដី រួចទុរភ័យចំណងកម្ម
បំបាត់អយុត្តិធម៌ម៉ឺនឆ្នាំ
ឲ្យជីវិតសុខប្រចាំ ផុតព្យុះកម្មចាកទុក្ខា។
រក្សាសិទ្ធិ copyright rbu_spp Saturday August 22, 2015 សៅរ៍ ពុធពង្ស Puthpong Sao
Subscribe to:
Post Comments (Atom)
No comments:
Post a Comment